ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​រ៉ាំរ៉ៃ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​?
09, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​អាចមាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​រ៉ាំរ៉ៃ​រយៈពេល​ច្រើន​សប្តាហ៍​ក្នុងពេល​មួយដង​។ ដូច្នេះ​គោលដៅ​របស់​អ្នក​គឺ​ចង់​បន្ធូរបន្ថយ​អាកា​រៈ​រប​ស់វា​ទោះបីជា​បាន​តិចតួច​ក៏ដោយ​។ ការប្រើ​ថ្នាំ​អាចជួយ​បាន ប៉ុន្តែ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​អាចធ្វើ​ឲ្យ​អ្នកមាន​ផាសុកភាព​ដែរ​។



​កុំ​ធ្វើ​ឲ្យ​ខ្លួនឯង​ស្ងួត​
​អ្នកខ្លះ​កើត​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ថ្មីៗ​ដោយសារតែ​ការ​អេស​ស្បែក​។ នៅពេល​វា​ទៅជា​ស្ងួត នោះ​វា​នឹង​ទៅជា​រមាស់​។ ដើម្បី​រក្សា​សំណើម​ដល់​ស្បែក យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖
•    ប្រើប្រាស់​សាប៊ូ​កូនក្មេង​
•    ចៀសវាង​ការ​ងូតទឹក​ក្តៅ​
•    កាត់បន្ថយ​ការ​ងូតទឹក
•    លាប​ក្រែ​ម​ផ្តល់​សំណើម​ក្រោយពី​ងូតទឹក​រួច​
•    ប្រើប្រាស់​ផលិតផល​ផ្តល់​សំណើម​ដល់​បន្ទប់​

​ថែរក្សា​ស្បែក​
​នៅពេល​អ្នក​កើត​អាកា​រៈ​ប្រតិកម្ម​ហើយ ចូរ​ប្រើប្រាស់​ទឹក​ត្រជាក់​មក​ស្អំ​ដើម្បី​ជួយ​ឲ្យ​សរសៃឈាម​រួម​តូច និង​បន្ថយ​ការ​ហើម​។ ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​អាច​កើតចេញពី​ប្រតិកម្ម​នៅ​ខាង​ក្នុ​ខ្លួន ដូច្នេះ ក្រែ​ម​លាប​នៅ​ខាងក្រៅ​អាច​នឹង​មិនមាន​ប្រសិទ្ធភាព​ឡើយ​។ ប៉ុន្តែ​អ្នក​អាច​សម្រួល​អាកា​រៈ​វា​បាប​ដោយ​ការប្រើ​ផលិតផល​ប្រឆាំង​ការ​រលាក ជាពិសេស​ក្រែ​ម​លាប​តែម្តង​។

​មើល​អ្វីដែល​អ្នក​បានធ្វើ​

​រឿង​ខ្លះ​ដែល​មនុស្ស​យើង​ធ្វើ ឬ​អនុវត្ត​រាល់ថ្ងៃ​អាច​បង្ក​ជា​ប្រតិកម្ម​កើតឡើង​ដែរ​។ បញ្ហា​ដែល​ធ្វើ​ឲ្យ​មានប្រតិកម្ម​ដល់​ស្បែក​មានដូចជា​៖
​គ្រឿង​ស្រវឹង​៖ ជាមួយនឹង​ការធ្វើ​ឲ្យ​ប្រតិកម្ម​កាន់តែខ្លាំង​ហើយ វា​ប្រហែលជា​មិនអាច​ប្រើ​បាន​ជាមួយនឹង​ការ​លេបថ្នាំ​ដើម្បី​ព្យាបាល​បញ្ហា​លើ​ស្បែក​ឡើយ​។ ការផឹក​គ្រឿង​ស្រវឹង​ខណៈពេលដែល​លេប​ថ្នាំ​ប្រឆាំងនឹង​អា​ឡែ​ហ្ស៊ី​ទៀត​អាចធ្វើ​ឲ្យ​អ្នក​ងងុយគេង​ខ្លាំង​បាន​។

​ថ្នាំ​អាស្ពីរីន និង​NSAIDs
​ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា Ibuprofen និង Naproxen អាចធ្វើ​ឲ្យ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​បាន​។ បើសិនជា​អ្នក​ត្រូវតែ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​មែន យក​ល្អ​គួរតែ​ជ្រើសរើស​ថ្នាំ Acetaminophen វិញ​។

​ក្តៅ​៖ ចូរ​ព្យាយាម​ធ្វើការ និង​គេង​នៅក្នុង​បន្ទប់​ត្រជាក់​។ បើសិនជា​អ្នក​កំពុងតែ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ហើយ អញ​នក​ប្រហែលជា​មិន​ចង់ទៅ​ហាត់ប្រាណ​ទៀតឡើយ​។

​សរសេរ​វា​ទុក​
​វា​ក៏​ជា​រឿង​មួយ​មាន​ប្រយោជន៍​ដែរ​ក្នុង​ការរក្សា​កំណត់ត្រា​ប្រចាំថ្ងៃ​ទៅលើ​ការកើត​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​របស់​អ្នក​។ ចូរ​បញ្ចូល​នូវ​អ្វីដែល​អ្នក​កំពុងតែ​ធ្វើ និង​ញ៉ាំ​មុនពេល​វា​កើត​ឡើយ​។ អ្នក​ប្រហែលជា​អាច​រកឃើញថា​អ្វី​ទៅជា​ដើមហេតុ​របស់​វា​ដែរ​។ បើសិនជា​ដឹង​ហើយ វា​នឹង​ងាយស្រួល​ក្នុងការ​ចៀសវាង​។

​ដឹងថា​ពេលណា​ដែល​ត្រូវការ​ជំនួយ​
​វា​ពិតជា​អាច​ថា​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នាំ​ឲ្យ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​បាន​។ ដូច្នេះ​ចូរ​ស្វែងរក​ការជួយ​ពី​គ្រូពេទ្យ​ភ្លាម​បើសិន​ជាមាន​បញ្ហា​កើតឡើង​ដូចខាងក្រោម​នេះ​៖
•    ពិបាក​ដកដង្ហើម​
•    តឹង​ក្នុង​បំពង់ករ​
•    ហើម​បបូរមាត់​
•    ចង្អោ ក្អួត ឈឺ​ក្នុង​ពោះ ឬ​រាករូស​
•    វិលមុខ​
•    សន្លប់​
•    បេះដូង​លោត​ញ៉ាប់​
•    មាន​អារម្មណ៍​ថា​ចង់​ផ្ទុះ​
•    ឈឺ​ក្នុង​ទ្រូង​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com