ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូរ​សិក្សា​អំពី​រោគសញ្ញា​នៃ​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ​
08, Mar 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ​ត្រូវបាន​គេ​ជឿថា បង្កឡើង​ដោយ​អតុល្យភាព​អ័រម៉ូន ដែល​ប៉ះពាល់​ដល់​ការបញ្ចេញ​មេជី​វិត​ញី​របស់​ស្ត្រី​ជា​រៀងរាល់ខែ​។ ជំងឺ​នេះ​ច្រើនតែ​ធ្វើ​ឲ្យ​មិនអាច​មានកូន​បាន ហើយក៏​ប៉ះពាល់​ទៅលើ​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី ១០​នាក់​ដែរ ដែល​ស្ថិតក្នុង​វ័យ​អាច​មានកូន​បាន​។



​ភ្នាក់ងារ​ការិយាល័យ​សុខភាព​ស្ត្រី​បានបង្ហាញ​នូវ​រោគសញ្ញា​ញឹកញាប់​របស់​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ​ដូចខាងក្រោម​នេះ​៖
•    វដ្ត​រដូវ​មក​មិន​ទៀងទាត់​
•    ដុះ​រោម​ច្រើន​នៅមុខ ចង្កា ឬ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ដែល​បុរស​ច្រើន​តែមាន​។ រឿងនេះ​កើតឡើង​លើ​ស្ត្រី​ដែលមាន​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ ស្ទើរតែ ៧០​ភាគរយ​ហើយ​។​
•    កើតមុន​នៅមុខ ទ្រូង និង​ខ្នង​ផ្នែក​ខាងលើ​
•    សក់​ក្បាល​ស្តើង​
•    ឡើង​ទម្ងន់ ឬ​ពិបាក​ស្រក​ទម្ងន់​
•    ស្បែក​ខ្មៅ ជាពិសេស​នៅ​ក​ញ្ចឹ​កករ គ្រលាន និង​ក្រោម​សុដន់​
•    មាន​ដុះ​ស្បែក​នៅក្នុង​ឃ្លៀក ឬ​នៅ​ករ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com