ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ធ្វើការ​១៥​ឆ្នាំ​ទៅហើយ តែ​មិន​គ្រប់គ្រាន់​ឲ្យ​អ្នកស្រី បញ្ច​ពិសី ហ៊ាន​បើក​អាជីវកម្ម​ម្នាក់ឯង​
08, Mar 2018 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចំណុច​សំខាន់បំផុត ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់ អ្នកស្រី នាវ នារី​បញ្ច​ពិសី មិន​ជួប​វាសនា​បរាជ័យ នោះ​គឺ​អ្នកចូលរួម​រកស៊ី​ជាមួយគ្នា ឬ​សហ​ស្ថាបនិក​។ អ្នកស្រី បញ្ច​ពិសី ដែលជា​សហ​ស្ថាបនិក និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន All Dreams Cambodia មានប្រសាសន៍ថា អ្នកស្រី​ជឿជាក់​តាំងពី​ដំបូង​ថា​អាជីវកម្ម​ខ្លួន​នឹង​ដំណើការ​ទៅដោយ​រលូន ព្រោះ​អ្នកស្រី​បាន​កៀងគរ​ដៃគូ​ចូល​ហ៊ុន​រកស៊ី ដែលមាន​ជំនាញ បទពិសោធ​ម្យ៉ាងៗ​ម្នាក់​។​



​សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី នាវ នារី​បញ្ច​ពិសី ខាងក្រោម​នេះ​៖




​មុន​បើក​អាជីវកម្ម​មួយ​នេះ អ្នកស្រី នាវ នារី​បញ្ច​ពិសី បាន​បម្រើ​ការងារ​អស់​រយៈពេល ១៥​ឆ្នាំ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ឆ្លងកាត់​ពី​ជីវិត​ការងារ​ពី​បុគ្គលិក​ធម្មតា​ម្នាក់ រហូត​មាន​តំណែង​គ្រង់​គ្រង​ក្នុង​ក្រុមហ៊ុន​អន្តរជាតិ​មួយ​។

​បំណង​ធ្វើ​ជំនួយ​នេះ អ្នកស្រី បញ្ច​ពិសី បាន​ប្រាថ្នា​តាំងពី​ចូលធ្វើការ​ក្នុងពេល​ដំបូង​មក​ម្លេះ តែ​ពេលនោះ​អ្នកស្រី​គិតថា​ខ្វះ​បទពិសោធន៍ ដែល​ត្រូវ​ចេញ​ធ្វើការ​ឲ្យ​គេ​ប៉ុន្មាន​ឆ្នាំ​សិន​។ ប៉ុន្តែ​ទោះបី​មាន​ពិសោធន៍​ការងារ ១៥​ឆ្នាំ​ហើយ​ក្ដី តែ​អ្នកស្រី បញ្ច​ពិសី នៅតែ​យល់ថា មិន​គ្រប់​ជ្រុងជ្រោយ ដើម្បី​បើក​ក្រុមហ៊ុន​ទេសចរណ៍ ដែលជា​អាជីវកម្ម​ធំ​ល្មម​មួយ ឲ្យ​ដំណើរ​ការជោគជ័យ​។ ហេតុនេះហើយ​អ្នកស្រី​បាន​ស្វែ​ករក​ដៃគូ​សហការ ដែល​អាច​យល់​គ្នា​យ៉ាង​ល្អ និង​មាន​សមត្ថភាព​កាន់​កិច្ចការ​តាម​ផ្នែក​សំខាន់​នីមួយៗ​។​

​អ្នកស្រី បញ្ច​ពិសី មាន​ជំនាញ​គ្រប់គ្រង ទន្ទឹមគ្នា​នឹង​ដៃគូ​សហការ​បីនាក់​ទៀត ដែលមាន​ភាព​ប៉ិនប្រសប់​ផ្នែក​លក់ ផ្នែក​ប្រតិបត្តិការ​ជាមួយ​អតិថិជន និង​ផ្នែក​ហិរញ្ញវត្ថុ​។ អ្នកជំនួញ​ស្ត្រី ដែល​ធ្លាប់បាន​ពានរង្វាន់​សហគ្រិន​ស្ត្រី​ផ្នែក​សង្គម​រូបនេះ មានប្រសាសន៍ថា សហ​ស្ថាបនិក​ទាំង​បួន​រួប ប្រៀបបាន​នឹង​ជើង​កាំ​អី​ទាំង​បួន​ដូច្នោះ​ដែរ ដែល​ធ្វើ​ឲ្យ​អាជីវ​កម្មនេះ​មិន​ដួលរលំ​។
​ជំនួញ​ក្នុង​វិស័យ​ទេសចរណ៍ អ្នកស្រី បញ្ច​ពិសី ឲ្យ​ដឹងថា អ្នកស្រី​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការផ្ដល់​សេវាកម្ម​ជូន​អតិថិជន​ឲ្យ​បានល្អ​បំផុត តាមតែ​អាចធ្វើ​បាន​៕


Tag:
 នាវ នារី​បញ្ច​ពិសី​
  startup
 ​សិទ្ធិនារី
  IWD2018
© រក្សាសិទ្ធិដោយ thmeythmey.com