ជាតិ
បទសម្ភាសន៍
វីដេអូ
ក្រៅពី​ជំនាញ​គណនេយ្យ កញ្ញា និ​ន រ៉ូ​ហ្សា ជា​អ្នក​ថតរូប​ដ៏​មាន​សមត្ថភាព​ម្នាក់​
13, Apr 2018 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ប៉ុន្តែ​នៅពេល​ទំនេរ កញ្ញា និ​ន រ៉ូ​ហ្សា អាច​រកប្រាក់​ចំណូល​បាន​បន្ថែម​ផងដែរ​ពី​ជំនាញ​ថតរូប​។ កូន​អ្នក​ខេត្តកណ្ដាល​វ័យ​២៧​ឆ្នាំ រូបនេះ បាន​អះអាងថា ដំបូង​ឡើយ ការថតរូប​គ្រាន់តែ​ជា​មធ្យោបាយ​ដើម្បី​លំហែ​អារម្មណ៍ និង​ស្គាល់​មនុស្ស​ថ្មី​ប៉ុណ្ណោះ ប៉ុន្តែ​ទីបំផុត​វា​បាន​ក្លាយជា​ជំនាញ​ថ្មី​មួយ​របស់ខ្លួន​។ រ៉ូ​ហ្សា បានបញ្ជាក់​ប្រាប់​យ៉ាង​ដូច្នេះ​៖ «​ការថតរូប​ត្រូវ​ពឹង​លើ​សមត្ថភាព ដែល​ចេញពី​ខាងក្នុង​។ ហើយ​សំខាន់​មនុស្ស​ស្រី ត្រូវ​ចេះ​ឲ្យ​តម្លៃ​លើ​ខ្លួនឯង ឲ្យ​តម្លៃ​លើ​សមត្ថភាព​របស់​យើង និង​ជឿជាក់​លើ​ខ្លួនឯង​»​។



​ជំនាញ​ថតរូប ឬ​អ្នក​ថតរូប ដែលមាន​ទឹកដៃ និង​មានគុណ​ភាពល្អ ភាគច្រើន​គឺជា​បុរស ដោយ​មិនសូវមាន​នារី​ឡើយ​។ ចំណាយពេល​ជិត​២​ឆ្នាំ សម្រាប់​ការសិក្សា​ទាក់ទង​នឹង​ការថត​រូបនេះ តាមរយៈ YouTube , Google និង​ចុះ​អនុវត្ត​ផ្ទាល់​ជាមួយ​អ្នកជំនាញ​ថតរូប​ផ្សេងៗ បានធ្វើ​ឲ្យ​កញ្ញា និ​ន រ៉ូ​ហ្សា អាច​ថតរូប​បាន​យ៉ាង​ស្រស់ស្អាត​។

​សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកកាសែត​នៃ​សារព័ត៌មាន thmeythmey.com ជាមួយ​កញ្ញា និ​ន រ៉ូ​ហ្សា អ្នក​ថតរូប​ស្ត្រី​ដូចតទៅ​៖








Tag:
 អ្នក​ថតរូប​ស្ត្រី​
  និ​ន រ៉ូ​ហ្សា​
  IWD2018
  សិទ្ធិនារី​
© រក្សាសិទ្ធិដោយ thmeythmey.com