ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វី​ទៅជា​អង់​ទី​អុកស៊ីដ​ង់​?
09, Mar 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​គឺជា​សារធាតុ​គីមី​ទាំងឡាយ​ដែល​ប្រឆាំងនឹង​ដំណើរ​ការណ៍​អុកស៊ីតកម្ម​ក្នុង​កោសិការ​រាងកាយ​។ ប្រភព​ដ៏​សំខាន់​នៃ​អង់​ទី​អុកស៊ីដ​ង់​គឺជា អាហារ​រុក្ខជាតិ ប៉ុន្តែ​រាងកាយ​ក៏​អាចបង្កើត​វា​បាន​មួយចំនួន​ដែរ​។ អ្នក​ប្រហែលជា​ធ្លាប់​លឺ​អង់​ទី​អុកស៊ីដ​ង់​ស្រដៀង​គ្នា​ជាមួយនឹង​វីតាមីន C និង E, Beta-carotene និង​ជាតិ​រ៉ែ​សេ​ឡេ​ញ៉ូ​ម ព្រមទាំង​ម៉​ង់​ហ្គា​ណេ​ស​។ ជីវជាតិ និង​សារ​ធាតុគីមី​ចេញពី​រុក្ខជាតិ​មានដូចជា Falvonoids, Phenols, Polyphenols, និង Phytoestrogen ក៏​ជា​អង់​ទី​អុកស៊ីដ​ង់​ដែរ​។



​រាល់​អង់​ទី​អុកស៊ីដ​ង់​នីមួយៗ​គឺ​ធ្វើ​ការខុសៗ​គ្នា​។ នៅពេល​វា​នៅ​ជាមួយគ្នា វា​នឹង​ប្រឆាំង​រ៉ាឌីកាល​សេរី​បាន​។ សារធាតុ​ទាំងនេះ​ជា​អ្នកធ្វើ​ឲ្យ​មានដំណើរ​ការណ៍​អុកស៊ីតកម្ម ដែល​អាច​បំផ្លាញ​កោសិកា និង​ហ្សែ​ន​នៅក្នុង​នោះបាន​។ រាងកាយ​របស់​អ្នក​ក៏​បង្កើត​រ៉ាឌីកាល​សេរី​ដែរ ដើម្បី​បំ​លែង អាហារ ពន្លឺព្រះអាទិត្យ និង​ជាតិពុល​ដូចជា ផ្សែង​បារី ផ្សែង​បំពុល​បរិ​ដ្ឋា​ន និង​គ្រឿង​ស្រវឹង​។ អង់​ទី​អុកស៊ីដ​ង់​អាច​បញ្ឈប់​រ៉ាឌីកាល​សេរី​ទាំង​មុនពេល​វា​ត្រូវបាន​បង្កើត​ឯណោះ ដូច្នេះ​វា​មិនមាន​គ្រោះថ្នាក់​អ្វី​ឡើយ​។

វីតាមីន E
​អង់​ទី​អុកស៊ីដ​ង់​មួយ​នេះ​ត្រូវបាន​រក្សាទុក​ក្នុង​ខ្លាញ់​។ វា​ជួយ​ប្រឆាំង​រ៉ាឌីកាល​សេរី ដែល​វាយប្រហារ​ខ្លាញ់​ក្នុង​ជញ្ជាំង​កោសិកា​។ វា​ក៏​បញ្ឈប់​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​កុំ​ឲ្យ​កើតឡើង និង​ធ្វើ​ឲ្យ​សរសៃឈាម​រឹង​ដែរ ដូច្នេះ​វា​នឹង​បង្ក​ជំងឺ​បេះដូង​សរសៃឈាម​បាន​។ អ្នក​អាច​ទទួល​ជីវជាតិ​នេះ​បាន​តាមរយៈ គ្រាប់​ធញ្ញជាតិ ប្រេង​អូ​លីវ គ្រាប់សណ្តែក និង​បន្លែ​ពណ៌​បៃតង​។

​វីតាមីន C
​គេ​អាច​ហៅ​ឈ្មោះ​វា​ម្យ៉ាង​ទៀតថា Ascorbic Acid ដែល​វា​ត្រូវបាន​រក្សាទុក​ក្នុង​ទឹក​នៃ​រាងកាយ​។ វា​ប្រហែលជា​ជួយ​បង្ការ​ជំងឺមហារីក​នៅ​ក្រពះ សួត និង​ប្រព័ន្ធ​រំលាយ​អាហារ​។ អ្នក​អាច​ទទួលបាន​ជីវជាតិ​មួយ​នេះ​ពី បន្លែ​ពណ៌​បៃតង ប៉េងប៉ោះ និង​ផ្លែឈើ​ជូរៗ​ដូចជា​ក្រូច​ជាដើម​។

Beta-carotene
​វា​គឺជា Carotenoids ដែល​រលាយ​ក្នុង​ខ្លាញ់ ហើយ​វា​មាននៅ​ក្នុង​បន្លែ និង​ផ្លែឈើ​ពណ៌​លឿង ទឹកក្រូច និង​ក្រហម​។ រាងកាយ​មនុស្ស​យើង​នឹង​បំ​លែង​វា​ទៅជា Retinol ដែល​ជំនួយ​ដល់​ការមើលឃើញ​។ វា​ប្រហែលជា​គ្រោះថ្នាក់​វិញ​នៅពេល​អ្នក​ប្រើ​វា​ជា​ប្រភេទ​ថ្នាំ​បំប៉ន ដូច្នេះ​យក​ល្អ​គួរតែ​ទទួល​បានជា​អាហារ​វិញ​។ អ្នក​អាច​រកបាន​ជីវជាតិ​នេះ​ពី​ក្នុង ផ្លែឈើ គ្រាប់​ធញ្ញជាតិ ការ៉ុត ស្ពៃ​ស្ពី​ណា​ច និង​បន្លែ​ពណ៌​បៃតង​ផ្សេងៗ​ទៀត​។

Lycopene
​សារធាតុ​មួយ​នេះ​ប្រហែលជា​ជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត សួត និង​សុដន់​បាន​។ អ្នក​អាច​ទទួលបាន​ប្រភេទ​នៃ​សារធាតុ​មួយ​នេះ​ពី ប៉េងប៉ោះ​ដែល​ចម្អិន​រួច​។ ការ​ចម្អិន​ប៉េងប៉ោះ​នឹងធ្វើ​ឲ្យ​រាងកាយ​ងាយស្រួល​បឺត​ស្រូប​ជីវជាតិ​មួយ​នេះ​ទៅក្នុង​ខ្លួន​។

​សារធាតុ​សេ​ឡេ​ញ៉ូ​ម​
​វា​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ដី និង​ទឹក ដោយ​ជាតិ​រ៉ែ​មួយ​នេះ​ជួយ​ដល់​ការងារ​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ ការស្រាវជ្រាវ​បាន​បញ្ជាក់ថា វា​អាចជួយ​ការពារ​ជំងឺមហារីក​បាន ជាពិសេស​មហារីក​សួត ពោះវៀន និង​ក្រពេញ​ប្រូ​ស្តា​ត​។ វា​ពិត​ជាង​នឹង​ទទួលបាន​ជីវជាតិ​នេះ​ច្រើនណាស់​បើសិន​លេប​ជា​ថ្នាំ​បំប៉ន​។ ប៉ុន្តែ​ការដែល​ទទួលបាន​ច្រើនពេក​អាច​នាំ​ឲ្យ​មាន​បញ្ហា​ក្នុងការ​រំលាយ​អាហារ ជ្រុះ​សក់ និង​ខូច​ក្រចក និង​ក្រិន​ថ្លើម​ថែមទៀត​។ ប្រភព​ដ៏​ល្អ​នេះ​ជីវជាតិ​នេះ​មានដូចជា គ្រាប់​ធញ្ញជាតិ ខ្ទឹមស ខ្ទឹមបារាំង សណ្តែកសៀង អាហារ​សមុទ្រ សាច់ និង​ថ្លើម​។

Flavonoids
​អ្នកវិទ្យាសាស្ត្រ​បានដឹងថា ក្នុង​បន្លែ និង​ផ្លែឈើ​មាន​អង់​ទី​អុកស៊ីដ​ង់​ច្រើនជាង ៤០០០​ប្រភេទ​។ រាល់​រុក្ខជាតិ​នីមួយៗ​មានការ​ផ្សំគ្នា​នៃ Flavonoids ខុសៗ​គ្នា​។ វា​ប្រហែលជា​ជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង មហារីក រលាក​សន្លាក់ ភាព​ចាស់ ជំងឺភ្នែកឡើងបាយ បាត់បង់​ការចងចាំ ដាច់​សរសៃឈាម​ខួរក្បាល ការ​រលាក និង​ការបង្ក​រោគ​។ អ្នក​អាច​ទទួលបាន​ជីវជាតិ​មួយ​នេះ​ពី តែ​បៃតង ទំពាំងបាយជូរ ស្រាក្រហម ផ្លែ​ប៉ោម សូកូឡា និង​បឺ​រី​។

​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី និង ប្រាំមួយ​
​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​អាចជួយ​អ្នកការពារ​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល រលាក​សន្លាក់ ភ្នែក​ឡើងបាយ និង​មហារីក​បាន​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​ប្រាំមួយ​ជួយ​ពង្រឹង​ដល់​ជំងឺ​តាអក ស្រែង និង​ពុក​ឆ្អឹង​បាន​។ អ្នក​គួរតែ​អាច​ទទួលបាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​ប្រាំមួយ​ច្រើនជាង​អូ​មេ​ហ្គា​បី​រហូតដល់ ៦​ដង​ទើប​រក្សា​តុល្យភាព​បាន​។ រាងកាយ​អ្នក​មិនអាច​បង្កើត​អាស៊ីត​ខ្លាញ់​ដ៏​ពិសេស​នេះ​បានឡើយ​ក្នុងការ​បញ្ឈប់​ការ​រលា​ក​។ ដូច្នេះ​អ្នក​អាច​ទទួល​វា​បាន​តាមរយៈ​ថ្នាំ​បំប៉ន ប៉ុន្តែ​ការដែល​ទទួលបាន​ពី​អាហារ​គឺជា​រឿង​ល្អ​ជាង​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​មានដូចជា ត្រី​សាល​ម៉ុ​ន ត្រី​ធូ​ណា ឬ​គ្រាប់​ផ្លែឈើ​វ៉ុល​ណាត ខណៈពេលដែល​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​ប្រាំមួយ​វិញ​មានដូចជា​៖ ប្រេង​បន្លែ គ្រាប់​សណ្តែកដី សាច់​បក្សី​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com