ពីនេះ ពីនោះ
តើ​ឬ​ស​ឈើ និង​ស្លែ​ដែល​ដុះ​នៅលើ​ប្រាសាទ​អាច​គំរាមកំហែង​ដល់​ប្រាសាទ​ដែររឺទេ​?
09, Mar 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើមឈើ​ដែល​ដុះ​ឬ​ស​ភ្ជាប់​ជាមួយ​ប្រាសាទ មិនបាន​ផ្តល់​ផល​អាក្រក់​អ្វី​ដល់​ប្រាសាទ​នោះទេ ដើមឈើ និង​ឬ​ស​ដើមឈើ មាន​តួនាទី​ជា​អ្នកថែរក្សា​លំនឹង​ប្រាសាទ ជួយ​ឲ្យ​ច្រោះ​ដី ដី​ធូរ និង​ឲ្យ​ទឹកភ្លៀង​ជ្រាបចូល​ទៅក្នុង​ដី​ដើម្បី​ចិញ្ចឹម​ដង្ហើមទឹក ដែល​ទៅ​ផ្សើម​ខ្សាច់​ជា​គ្រឹះ​ប្រាសាទ​។



​ស្លែ ឬ​លី​កេ​ន ដែល​ដុះ​លើ​ថ្ម ធ្វើ​ឲ្យ​ថ្ម​រំកិល ពិតជា​មិនបាន​បំផ្លាញ​ដល់​លំនឹង​ប្រាសាទ​នោះទេ ថែមទាំង​ជួយ​ការពារ​ប្រាសាទ​ទៀតផង វា​ជា​ក្រែ​ម​ការពារ​កំដៅថ្ងៃ​មិន​ឲ្យ​ចូលមក​។​

​ចំណែកឯ​ព្រៃឈើ​ដែល​ដុះ​នៅ​ជុំវិញ​ប្រាសាទ ក៏​មិនមែនជា​ហានិភ័យ​ដល់​ប្រាសាទ​ដែរ​។ ព្រៃឈើ​មាន​សន្សើម ធ្វើឱ្យ​ប្រាសាទ​ត្រជាក់ ទប់​មិន​ឲ្យ​ទទួលរង​នូវ​ឥទ្ធិពល​ខ្យល់​ខ្លាំង និង​ជួយ​បិទបាំង​ពន្លឺព្រះអាទិត្យ​៕

​ដកស្រង់​ពី​សៀវភៅ អាថ៌កំបាំង​អង្គរ​ភាគ​២ របស់​អង្គការ​ស៊ី​ប៉ា​



Tag:
 ឬ​ស​ឈើ​
  ស្លែ
© រក្សាសិទ្ធិដោយ thmeythmey.com