ពីនេះ ពីនោះ
America First?
10, Mar 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ


បទ ព្រហ្មគីតិ​
-​អឺរ៉ុប​កាណាដា  ​ចិន​ក៏​ថា​ធ្វើ​មិនត្រូវ​
​ជប៉ុន​ស្រែក​រង៉ូវ ​មុខក្រញូវ​អូស្ត្រាលី​។​
 
-​អង់គ្លេស​ក៏​មិន​សុខ​ ​កូរ៉េ​ស្មុគ​ទាំង​តួ​ក​គី​
​បារម្ភ​គ្រប់ទិសទី​ ​Trump រកស៊ី​បែប​គាំពារ​។​
 
-​និយម​តែ​ជាតិ​ឯង​ ​ផ្តើម​កំហែង​គេ​គ្រប់គ្នា​
​ទោះ​មិត្ត​ពី​យូរយារ​ ​Trump បែរជា​ធ្វើ​មិន​ខ្វល់​។​
 
-America First​ ​Trump ដើរ​ទើស​អាច​នឹង​ដល់​
​សង្គ្រាម​ចលាចល​ ​នាំ​លោក​ខ្វល់​សារជាថ្មី​។​
 
​រឿង​គាំពារ​និយម​ ​សង​គំនុំ​Trump បាន​អី​
​ឬ​ព្រោះ​ប្រជាប្រិយ​ ​នាំ​លោកីយ៍​ដើរ​ថយក្រោយ​?​
​ប៉ាកកា​ខ្មៅ​!
 
​លោក​ដូ​ណា​ល់ ត្រាំ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ដើមខែ​មីនាឆ្នាំ​២០១៨ បានប្រកាស​ដំឡើង​ពន្ធ​២៥​ភាគរយ លើ​ការ​នាំចូល​ដែកថែប បរទេស នៅក្នុង​ហេតុផល​ការពារ​សន្តិសុខ​ជាតិ​។ ការប្រកាស​ដំឡើង​ពន្ធ​របស់លោក​ដូ​ណា​ល់ ត្រាំ បាន​បង្ក​ឲ្យ​មានប្រតិកម្ម​តវ៉ា​ប្រឆាំង​ជាពិសេស ពី​កាណាដា និង​សហភាព​អឺរ៉ុប ដែលជា​អ្នក​នាំចូល​ដែកថែប​ច្រើនជាងគេ​ទៅ​អាមេរិក​។​ក្រុម​ប្រទេស​ទាំងនោះ ព្រមាន​ចាត់វិធានការ​តប​វិញ ដោយបាន​គំរាម​ដំឡើង​ពន្ធ លើ​ផលិតផល​អាមេរិក នាំ​ចូលទៅ ប្រទេស​របស់ខ្លួន​។​

© រក្សាសិទ្ធិដោយ thmeythmey.com