ពីនេះ ពីនោះ
មុន​កើតកូន​១​ខែ ពិបាក​គេង រូបមន្ត​នេះ​ជួយ​អ្នក​បាន​
11, Mar 2018 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រី​មាន​ផ្ទៃពោះ​តែងតែ​ពិបាក​គេង​លក់​ស្រួល​ណាស់​ក្នុង​រយៈពេល​មុន​ឆ្លងទន្លេ​ចំនួន​មួយខែ​។ តើ​មាន​រូបមន្ត​អ្វីដែល​អាចជួយ​ឲ្យ​អ្នក​ម្តាយ​ឆាប់​គេង​លក់​ស្រួល​ទៅ​?

 
 
1.    អ្នក​គួរតែ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​គ្រប់​មុន​ពិសារ​អាហារ​ពេល​ល្ងាច ទើប​អាច​កាត់បន្ថយ​ចំនួន​នោម​ច្រើនដង​ក្នុង​ពេលយប់​។​
 
 
2.    មុនពេល​អ្នក​ចូល​គេង អ្នក​អាច​បរិភោគ​នំ​បន្តិចបន្តួច ដើម្បី​កុំ​ឲ្យ​ឃ្លាន​ពេល​ពាក់​កណ្តាលយប់ ធ្វើ​ឲ្យ​គេង​មិន​លក់​។​
 
 
3.    ក្រោយ​ពេលដែល​ញ៉ាំ​អាហារ​ថ្ងៃត្រង់​រួច អ្នក​គួរតែ​កាត់បន្ថយ​អាហារ​ដែលមាន​សារធាតុ​កាហ្វេ​អ៊ី​ន​។​
 
 
4.    អ្នក​គួរតែ​តុបតែង​បន្ទប់​គេង​របស់​អ្នក​ឲ្យ​មាន​ផាសុខភាព ទើប​អ្នក​អាច​គេង​លក់​ស្រួល​បាន​។​
 
 
5.    ជាពិសេស អ្នក​គួរតែ​ហាត់ប្រាណ​ខ្លះ ទើប​អាចធ្វើ​ឲ្យ​អ្នក​កាន់តែ​ឆាប់​គេង​លក់​ស្រួល​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com