ពីនេះ ពីនោះ
គ្រាមភាសាអ្នកស្រុកឧស្សាហ៍និយាយ តើពាក្យអ្វីខ្លះទៅ?
× ភាសាអ្នកស្រុក ដែលគេហៅថា «គ្រាមភាសា» ចំណាំឃើញអ្នកស្រុកដែលរស់នៅទីជនបទ ឧស្សាហ៍និយាយរវាងអ្នកស្រុកដូចគ្នា។ ប៉ុន្តែបើនិយាយជាមួយអ្នកស្រុកដទៃ ប្រហែលជាស្តាប់មិនយល់ ហើយ កាត់ន័យខុសទៀត។
ពាក្យដែលជាគ្រាមភាសាដែលនៅប៉ែកបាត់ដំបង និងសៀមរាប មានដូចជា សោ (អស់កម្លាំង), របូត(រហូត), កាក់ទុក(ឃាត់ទុក), ដាក់គូទអង្គុយ(សូមអង្គុយចុះសិនមក), លាម(បងបន្លាយអោយវែង)។
នៅប៉ែកស្វាយរៀង និយាយថា ចេវ(ស៊ូទ្រាំ), លម(ឆ្ទឹម), បាតេ ឬប៉តេ (បាវ), ឈ្នួត(ក្រមា)។ នៅប៉ែកកំពត គឺ(មែន) (ក្មួយត្រូវការសៀវភៅនេះគឺ?),ពឺត(ប្រឹងប្រែង, ប្រឹងមែនទែន)
ចំណែកឯនៅប៉ែកក្រចេះ សិ្គញ(ខ្នាញ់), ទឹករំលា(ទឹកជំនន់)។ល៕
ដកស្រង់ពីវេយ្យាករណ៍ខ្មែរ សរសេរដោយលោក ជៀប គន្ធា
Tag:
ពន្យល់ពាក្យ
គ្រាមភាសា
© រក្សាសិទ្ធិដោយ thmeythmey.com