ពីនេះ ពីនោះ
ពាក្យ«ទំនឹម,ភាសិត,សុភាសិត, ពាក្យស្លោក» មានន័យខុសគ្នាបែបណា?
× រវាងពាក្យទាំងនេះ មានន័យមិនដូចគ្នានោះទេ ហើយការប្រើប្រាស់ក៏ខុសគ្នាដែរ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាតបានពន្យល់បញ្ជាក់ដូច្នេះថា៖
ព្រះអង្គបានពន្យល់ពាក្យ «ទំនឹម» ជាពាក្យសម្រាប់ផ្ទឹមនឹងពាក្យដទៃទៀត។ ទំនឹមទំនៀម ជាពាក្យចងក្រងជាប្រស្នា។ ចិត្តជាទេវទត្ត មាត់ជាទេវតា។
«ភាសិត» ជាពាក្យសម្តី ដែកគេពោលហើយ យកមកនិយាយ សម្រាប់ប្រើផ្សំជាមួយនាមសព្ទដទៃទៀត ពុទ្ធភាសិត ពាក្យព្រះពុទ្ធ ពាក្យដែលទ្រង់ត្រាស់សម្តែង។ ទុព្ភាសិត ពាក្យអាក្រក់ សម្តីដែលនាំឲ្យប្រព្រឹត្តអាក្រក់។
«សុភាសិត» ពាក្យពិរោះ ដែលនិយាយត្រូវ ដែលឱវាទល្អ។ សុភាសិតបុរាណបានពោលថា «អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អកទឹក»។
ចំណែក«ពាក្យស្លោក» សេចក្តីសរសើរ ពាក្យកាព្យសម្រាប់សូត្រសរសើរ។ សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារមានភរិយាល្អ។ នេះជាពាក្យស្លោកដែលផ្តល់តម្លៃដល់ស្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com