ជាតិ
បទសម្ភាសន៍
«​បច្ចុប្បន្នភាព នៃ​អំ​ណាន​ថ្នាក់ដំបូង​នៅ​កម្ពុជា​» នឹងបង្ហាញក្នុង​ទិវា​អំ​ណាន ១១ មីនា​
10, Mar 2018 , 1:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទិវា​ជាតិ​អំ​ណាន ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨​នេះ អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ១០ បាន​សហការ​ជាមួយ​ក្រសួង​អប់រំ ក៏​ចូលរួម​ជំរុញ​វប្បធម៌​អាន តាមរយៈ​ការផលិត​វីដេអូ​មួយ​ដែលមាន​រយៈពេល​ជិត ៧​នាទី ដើម្បី​ផ្សាយ​នៅក្នុង​ទិវា​នោះ​ផងដែរ​។

 
 
​ក្រោម​ប្រធានបទ «​អំ​ណាន​ជា​កំណប់​វិជ្ជា​មហាសាល​» នៃ​ទិវា​ជាតិ​អំ​ណាន ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១១ មីនា ឆ្នាំ​២០១៨ នេះ ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​អាន​, ស្មូត​កំណាព្យ និង​តែង​និពន្ធ ដើម្បី​រួមចំណែក​ការពារ និង​ពង្រឹង​វប្បធម៌​ខ្មែរ​។​
 
​នៅក្នុង​ឱកាស​នៃ​ការលើកកម្ពស់​វិស័យ​អំ​ណាន​នេះ អង្គ​ការដែល​ធ្វើការ​ផ្នែក​អំ​ណាន​នៅ​កម្ពុជា ក៏បាន​សហការ​ជាមួយ​ក្រសួង​អប់រំ ផលិត​វីដេអូ​មួយ​បង្ហាញ​ពី​បច្ចុប្បន្នភាព នៃ​អំ​ណាន​ថ្នាក់ដំបូង​នៅ​កម្ពុជា និង​សកម្មភាព​មួយចំនួន​ដែល​អង្គការ​មិនមែនរ​ដ្ឋា​ភិ​បាល បាន​កំពុងធ្វើការ​ងារ​លើក​វិស័យនេះ រួមទាំង​ការធ្វើការងារ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ផងដែរ ដើម្បី​ផ្សាយ​នៅក្នុង​ទិវា​ជាតិ​អំ​ណា​នេះ​។ 
 
​តាមរយៈ​វីដេអូ​មាន​រយៈពេល​ជិត ៧​នាទី ផលិត​ដោយ​ក្រសួង​អប់រំ និង​អង្គការ​នានា ដែល​ធ្វើការ​ទាក់ទង​នឹង​វិស័យ​អំ​ណាន រួមមាន​អង្គការ RTI , អង្គការ​ខេ​ប​, អង្គការ​គ្រួសារ​ថ្មី​, អង្គការ​វិទ្យាស្ថាន​បើកទូលាយ​, អង្គការ​ពិភព​កុមារ និង​អភិវឌ្ឍន៍​, អង្គការ Room To Read, អង្គការ Save the Children, អង្គការ Sipar, អង្គការ World Education និង​អង្គការ World Vision​។ 
 
​ទិវា​ជាតិ​អំ​ណាន ១១ ខែមីនា ឆ្នាំ​២០១៨ ដែលមាន​រយៈពេល​ពេញ​មួយថ្ងៃ ស្ថិតនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ICT) នេះ ក៏មាន​ការប្រគល់​រង្វាន់​ដល់​ជ័យលាភី​លើ​វិញ្ញាសា​អាន​, ស្មូត​, កំណាព្យ និង​តែង​និពន្ធ​ផងដែរ​៕ 
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖


© រក្សាសិទ្ធិដោយ thmeythmey.com