ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ត្រចៀក​ទន្សាយ​អាច​ព្យាបាល​រោគ​ថ្លើម​និង​ផ្តាសាយ​
11, Mar 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រចៀក​ទន្សាយ​គឺជា​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​ដុះ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​តាម​ដី​ទំនេរ និង​វាលស្មៅ​។ តាម​អ្នកឯកទេស​ឪ​សថ​បុរាណ​ខ្មែរ​បានអោយដឹងថា រុក្ខជាតិ​នេះ​ជួយ​ព្យាបាល​ជំងឺ​ក្អក ផ្តាសាយ រោគ​សើ​ស្បែក រោគ​ថ្លើម​និង​ជំងឺ​ជាច្រើន​មុខ​ទៀត​។​

 
​គេ​ប្រើប្រាស់​រុក្ខជាតិ​នេះ​ទាំងមូល​ដើម្បី​យកមក​ធ្វើការ​ព្យាបាល​ជំងឺ​។​
 
​ការព្យាបាល  ៖ ស្ងោរ​ផឹក​រុក្ខជាតិ​ទាំងមូល ព្យាបាល​រោគ​ថ្លើម ឬ ព្យាបាល ក្អក ផ្តាសាយ​
 
​រុក្ខជាតិ​ទាំងមូល​កំឡោច ព្យាបាល​រោគ​សើ​ស្បែក​
 
​កំរិត​ប្រើ ៖ ស្ងួត​១៥-៣០​ក្រាម​ដាំ​ផឹក​
 
​មុន​ប្រើប្រាស់​យក​ល្អ​គួរ​ទាក់ទង​កន្លែង​លក់​ថ្នាំបុរាណ​ខ្មែរ​ដែលមាន​ការទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com