ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​ខ្ញុំ​ចេះតែ​ឈឺភ្នែក​អ៊ីចឹង​?
11, Mar 2018 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​ភ្នែក​អាច​កើតឡើង​នៅលើ​ផ្ទៃ​នៃ​គ្រាប់ភ្នែក​ខាងក្រៅ ឬ​ក្នុង​រចនាសម្ព័ន្ធ​ដ៏​ជ្រៅ​របស់​ភ្នែក​ដែរ​។ ការឈឺចាប់​នៅ​ភ្នែក​ធ្ងន់ធ្ងរ ជាពិសេស​មាន​ជាប់ទាក់ទង​នឹង​រឿង​គ្រប់យ៉ាង​នៃ​ការមើល​មិនឃើញ​តែម្តង​នោះ ប្រហែលជា​សញ្ញា​មួយ​ដែល​អ្នកមាន​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​។ ចូរ​ស្វែងរក​ការព្យាបាល​ភ្លាមៗ​ទៅ​។​

​ការឈឺ​ភ្នែក​ដែល​កើតឡើង​នៅលើ​ផ្ទៃ​របស់​ភ្នែក​ប្រហែលជា​អាចនិយាយបាន​ថា ជាការ​រមាស់ៗ ក្រហាយៗ ឬ​ជាការ​ឈឺចាប់​ដូច​មាន​អ្វី​ចាក់​។ ការឈឺចាប់​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​ភ្នែក​ច្រើនតែ​ជាប់ទាក់ទង​នឹង​របស់​អ្វី​ពី​ខាងក្រៅ​ជាប់​នៅលើ​ភ្នែក ការបង្ក​រោគ​នៅ​ភ្នែក ឬ​រឿង​គ្រប់យ៉ាង​ដែល​បង្ក​ការ​រលាក​ដល់​ភ្នាស់​ខាងក្រៅ​នៃ​ភ្នែក​។ 
 
​អ្នក​ប្រហែលជា​រៀបរាប់​អំពី​ការឈឺចាប់​របស់​ភ្នែកមាន​ប្រភព​កាន់តែ​ជ្រៅ​នៅក្នុង​ភ្នែក ជាការ​ឈឺ​ខ្ទ​ក់​ដែរ​។ ចំពោះ​មូលហេតុ​របស់​វា​អាចមាន​ដូចជា​៖
•    អា​ឡែ​ហ្ស៊ី​
•    ការ​រលាក​ត្របកភ្នែក​
•    កើត​ពពែ​ឆ្កែ​
•    ឈឺក្បាល​បែប​នៅ​ខាងក្រោយ​ភ្នែក​
•    មាន​បញ្ហា​នឹង​កន្តា​ក់​ឡែ​ន​
•    ការ​ដាច់ដោច​នៅ​កញ្ចក់ភ្នែក​ខាងក្រៅ​
•    ស្ងួត​ភ្នែក​
•    ត្របកភ្នែក​លាន​ចេញ​ខាងក្រៅ​
•    ត្របកភ្នែក​លាន​ចូលក្នុង​
•    មាន​របស់​អ្វីមួយ​ជាប់​ក្នុង​ភ្នែក​
•    ជំងឺ​ខ្វាក់​កូ​ម​
•    ការ​មាន​របួស​ដូចជា ការប៉ះទង្គិច​ដោយ​ការ​ខ្ទាំ ឬ​ក្រហាយ​
•    ការ​រលា​កនៅ​ផ្នែក​ពណ៌​របស់​ភ្នែក​
•    ការ​រលាក​កក់​នៀ​រប​ស់​ភ្នែក​
•    ការ​រលាក​សរសៃប្រសាទ​ភ្នែក​
•    ក្រហម​ភ្នែក​
•    ការ​រលាក​ផ្នែក​សៗ​នៃ​ភ្នែក​
•    ការ​រលាក​ស្រទាប់​កណ្តាល​នៃ​ភ្នែក​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com