បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
កញ្ញា គឹម ឌី​ណា ជំរុញ​ស្ត្រី​ឲ្យ​ធ្វើ​ការងារ​ដែល​ខ្លួន​ស្រឡាញ់ និង​កុំ​ផ្តោតលើ​ប្រាក់កម្រៃ​
11, Mar 2018 , 5:39 pm        
រូបភាព
​ភ្នំពេញ​៖ កញ្ញា គឹម ឌី​ណា ចាប់ផ្តើម​អាជីព​ជា​អ្នកនិពន្ធ ដោយ​មិន​បានទទួល​ការគាំទ្រ​ពី​ក្រុមគ្រួសារ​ឡើយ​។ ប៉ុន្តែ ការរារាំង​នេះ មិនអាច​បង្អាក់​ទឹកចិត្ត​ស្រឡាញ់​ការនិពន្ធ​របស់ ឌី​ណា ឡើយ​។ គ្រួសារ​មិន​គាំទ្រ ប៉ុន្តែ​ស្នាដៃ​ប្រលោមលោក​បែប​មនោសញ្ចេតនា ស្នាដៃ​និពន្ធ​និយាយ​ពី​បញ្ហា​របស់​ស្ត្រី និង​រឿង​អប់រំ​ជាច្រើន​ទៀត របស់​ឌី​ណា ទទួលបាន​ការ​គា​ទ្រ យ៉ាងខ្លាំង​ពី​អ្នកអាន​របស់​នាង ដែល​ការណ៍​នេះ រិត​តែ​ជំរុញ​ឲ្យ​កញ្ញា គឹម ឌី​ណា ឲ្យ​និពន្ធ​ស្នាដៃ​ថ្មីៗ​បន្តទៀត​។


​សម្រាប់ កញ្ញា គឹម ឌី​ណា នាង​បានជ្រើសរើស​ធ្វើ​កិច្ច​ការដែល​ខ្លួន​ស្រឡាញ់ ដោយ​មិនបាន​គិតពី​ការទទួលបាន​កម្រៃ​តិច ឬ​ច្រើន​នោះឡើយ ហើយ​អ្វីដែល​សំខាន់ ការងារ​សុច្ចរិត​ទាំងអស់​សុទ្ធតែ​អាចជួយ​សង្គម​បាន​ដូចគ្នា​។ អ្នកនិពន្ធ​វ័យក្មេង​រូបនេះ បញ្ជាក់​ដូច្នេះ​៖ «​សូមកុំ​ខ្វល់ ហើយ​គ្រាន់តែ​ស្រឡាញ់​ការនិពន្ធ គ្រាន់តែ​ចង់ គ្មានអ្វី​ខុស​ទេ ពីព្រោះ​វា​មិនមែនជា​រឿង​ដែល​ប៉ះពាល់​ដល់​សង្គម​។ អ្នកនិពន្ធ​គឺជា​ជន ឬ​ជា​បុគ្គល​ដែល​អាចជួយ​សង្គម​បាន​ដូច​ការងារ​ដទៃទៀត​ដែរ​»​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កញ្ញា គឹម ឌី​ណា អះអាងថា បច្ចុប្បន្ន​នាង​កំពុង​មមាញឹក​ខ្លាំង​ទាំង​ការនិពន្ធ និង​ការធ្វើ​ឲ្យ​គម្រោង​ជាមួយ​អង្គការ​នានា ដែល​ផ្ទុយ​ពី​ការគិត​របស់​គ្រួសារ​ពីដំបូង ដែលថា​ការ​តែង​និពន្ធ​ទទួលបាន​ប្រាក់កម្រៃ​តិច ជាង​ការងារ​ផ្សេងៗ​នោះ​។ 
 
​សូម​អញ្ជើញ​ទស្សនាការ​សម្ភាស រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកកាសែត នៃ​សារព័ត៌មាន thmeythmey.com ជាមួយ​កញ្ញា គឹម ឌី​ណា ដូចតទៅ​៖ 
 

Tag:
 អ្នកនិពន្ធ​
  គឹម ឌី​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com