ពីនេះ ពីនោះ
ពាក្យ​ខ្មែរ​មិនមែន​«​ស៊ីញេ​»​ទេ គឺ​«​ចុះហត្ថលេខា​»!
12, Mar 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​ស៊ីញេ​» ដោយ​ស្មេរ​គិតថា​ជា​ពាក្យ​របស់​ខ្មែរ ជាក់ស្តែង​ពាក្យ​នេះ ជា​ពាក្យ​កម្ចី​ពី​បារាំង ដោយ​ខ្មែរ​យើង​យកមកប្រើ តាំងពី​កម្ពុជា​ស្ថិតនៅក្រោម​អាណានិគម​បារាំង​មកម្ល៉េះ​។ ពាក្យ «​ស៊ីញេ​» សរសេរ​ជា​អង់គ្លេស និង​បារាំង​ដូចគ្នា​បេះបិទ Signature ហើយ​បញ្ចេញ​សូរសព្ទ​ក៏​ដូចគ្នា​ដែរ​។ គប្បី​ពលរដ្ឋ​ប្រើ​ភាសា​ដើម​ជា​ខ្មែរ គឺ​«​ចុះហត្ថលេខា​» វិញ​ទើប​ជាការ​ល្អប្រសើរ​។ បើ​ប្រើ​ក្នុងឋានៈ​ជា​ព្រះរាជា ឬ​ជា​ព្រះមហាក្សត្រ ជំនួស​ដោយ​ព្រះហស្តលេខា​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com