ជាតិ
ពីនេះ ពីនោះ
«ឡូយ» ឬ «ឡូយថូយ» មានន័យថា ផ្តេសផ្តាស, ខ្ជីខ្ជា, ឥតប្រយោជន៍, តាមតែរួចពីដៃ
26, Jan 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ជាទូទៅការប្រើប្រាស់ពាក្យ «ឡូយ» គឺសំដៅលើភាពអស្ចារ្យ ស្រស់ស្អាត ជាពិសេសដើម្បីសរសើរអ្នកណាម្នាក់ដែលសម្រេចបានកិច្ចការអ្វីមួយ ប៉ុន្តែវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួនណាត មានការពន្យល់ផ្សេងពីនេះ។



ឡូយ អាចប្រើបានជាកិរិយាវិសសន៍ និងគុណសព្ទ។ វាជាពាក្យសាមញ្ញទំនើបថ្មី ប្រើកាត់ខ្លីមកពីពាក្យ ឡូយថូយ ដែលសំដៅសេចក្ដីថា "ផ្ដាស, ផ្ដេសផ្ដាស"។ មនុស្សឡូយ, គំនិតឡូយ, កុំឡូយពេក! ។

វចនានុក្រមណែនាំឲ្យមើលពាក្យ «ឡូយថូយ» បន្ថែមទៀត ហើយពាក្យនេះ ត្រូវបានកំណត់ថា ជាពាក្យកម្ចីពីភាសាយួន (វៀតណាម) ហើយមានន័យថា ដែលមិនយកចិត្តទុកដាក់, សោះអង្គើយ; ខ្ជីខ្ជា; ដែលតាមតែបាន, តាមតែរួចពីដៃ; ដែលឥតប្រយោជន៍; ផ្ដេសផ្ដាស។

តាមវចនានុក្រមពាក្យ គំនិតឡូយថូយ; ធ្វើការឡូយថូយ ជាដើម ត្រូវបានចាត់ទុកថា ជាពាក្យសាមញ្ញទំនើបថ្មី៕


© រក្សាសិទ្ធិដោយ thmeythmey.com