ជាតិ
សង្គមជាតិ
របៀប​ដាក់ «​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហា​ក្ស​ក្រ និង​ព្រះឆាយាល័ក្ខណ៍​»
12, Mar 2018 , 8:19 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តីណែនាំ​ទៅ​ក្រសួង​ដែល​ពាក់ព័ន្ធ​ទាំងអស់ រាល់​សាលប្រជុំ​ទាំងអស់ ត្រូវដាក់​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ ព្រមទាំង​ព្រះឆាយាល័ក្ខណ៍​ទាំងបី​ព្រះអង្គ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បានខ្ជាប់ខ្ជួន។ ការណែនាំ​ដូច្នេះ បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​ឃើញថា ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ពុំបាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ​។

 
​បើតាម​សេចក្តីប្រកាស​របស់​ព្រះរាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា រយៈពេល​កន្លងមក រដ្ឋាភិបាល​តែងតែ​សង្កេតឃើញ​មាន​ស្ថាប័ន គ្រឹះស្ថានសាធារណៈ និង​ថា្នក់​ក្រោម​ជាតិ មិនទាន់បាន​ប្រើ​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ និង​ព្រះឆាយាល័ក្ខណ៍​ទាំងបី​ព្រះអង្គ ឱ្យបាន​សមស្រប​នៅឡើយ​ទេ នៅក្នុង​សាលប្រជុំ​នានា​របស់​ស្ថាប័ន​ពាក់ព័ន្ធ​។ 
 
​ជាមួយគ្នា​ផងដែរ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ណែនាំ ឱ្យ​ដាក់​ទង់ជាតិ ទង់សាសនា និង​ទង់​ព្រះមហាក្សត្រ ឲ្យ​នៅ​ទន្ទឹមគ្នា មាន​គម្លាត​ពីគ្នា ៥​សង់ទីម៉ែត្រ គម្លាត​ពី​ពិតាន ១៥​សង់ទីម៉ែត្រ និង​ដាក់​នៅលើ​ព្រះ​ឆាយា​ល​ក្ខ័​ណ៍​ព្រះមហាក្សត្រ​ទាំងបី​អង្គ គម្លាត​ពីគ្នា​១៥​សង់ទីម៉ែត្រ​។ ទង់ជាតិ​ដាក់​នៅ​កណ្តាល ទង់សាសនា​ដាក់​នៅ​ឆ្វេង  ចំណែក​ទង់​ព្រះមហាក្សត្រ​ដាក់​នៅ​ខាងស្តាំ​។ 
 
​រដ្ឋាភិបាល​កម្ពុជា​អំពាវនាវ ដល់​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ យកចិត្តទុកដាក់​ខ្ពស់​លើ​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ផងដែរ​៕ 



Tag:
 ទង់ជាតិ​
  ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com