ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​របួស​នៅលើ​ខួរក្បាល​អាចមាន​អាកា​រៈ​...
12, Mar 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​របួស​ខួរក្បាល​ដោយ​ការប៉ះទង្គិច​ដែល​ភាគច្រើន​ជាការ​ខ្ទាំ​នោះ បង្កឡើង​ដោយ​ការប៉ះទង្គិច​នឹង​របស់​មុត​ស្រួច និង​ទាល​ទៅលើ​ក្បាល​ដោយផ្ទាល់​។ វា​ប្រហែលជា​កើតឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ លេង​បាល ឬ​ធ្លាក់​ពី​ទី​ខ្ពស់​។​

 
​បើសិនជា​អ្នក​សង្ស័យថា ជាការ​របួស​ខួរក្បាល​ដោយ​ការប៉ះទង្គិច​មែន ចូរ​ស្វែងរក​ការព្យាបាល​ភ្លាមៗ​។ គ្រូពេទ្យ​ប្រហែលជា​អាចធ្វើ​ការពិនិត្យ​សរសៃប្រសាទ​ដើម្បី​វាយតម្លៃ​ទៅលើ​ការគិត ការធ្វើ​ចលនា មុខងារ​ញាណ និង​ការ​រ៉េ​ផ្លិ​ច​ជាដើម​។ 
 
​រោគសញ្ញា​តិចតួច​នៃ​ការ​បួស​ខួរក្បាល​ដោយ​ការប៉ះទង្គិច​មានដូចជា​៖
•    ឈឺក្បាល​
•    វង្វេងវង្វាន់​
•    ព្រឹល​ភ្នែក​
•    ប្រែប្រួល​អាកប្បកិរិយា​
 
​ចំពោះ​អា​ការៈបន្ថែម​ខាងក្រោម​នេះ​ទៀត​ក៏​អាច​បញ្ជាក់ថា មានការ​របួស​នៅ​ខួរក្បាល​ធ្ងន់ធ្ងរ​ដែរ​៖
•    ចង្អោ ឬ​ក្អួត​
•    និយាយ​ឡុ​លៗ​
•    ខ្សោយ​ដៃ ឬ​ជើង​
•    មាន​បញ្ហា​នៃ​ការគិត​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com