កីឡាជាតិ
ជាតិ
លី​គ​កំពូល​៖ ប៉ូលិស​ជួប​ស្វាយរៀង រីឯ​វិសាខា​ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ ក្រោយ​អគ្គិសនី​ស្វាគមន៍​ណាហ្គា​វើ​ល​
11, Mar 2018 , 1:44 pm        
រូបភាព
សកម្ម​​​ភាព​​​ប្រកួត​​​ដែល​​ក្រុមភ្នំ​​​ពេញ​​​ក្រោន​​​យក​​ឈ្នះ​​ក្រសួង​​ការពារ​​ជាតិ ២-០ កាល​​​ពីថ្ងៃ​​សៅរ៍ ម្សិល​​​មិញ
សកម្ម​​​ភាព​​​ប្រកួត​​​ដែល​​ក្រុមភ្នំ​​​ពេញ​​​ក្រោន​​​យក​​ឈ្នះ​​ក្រសួង​​ការពារ​​ជាតិ ២-០ កាល​​​ពីថ្ងៃ​​សៅរ៍ ម្សិល​​​មិញ
ដោយ:
​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​ត្រូវ​តទល់​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​នា​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុ​ជានា​វេ​លា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១១ មីនា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​នេះ ក៏មាន​ការប្រកួត​២​គូ​ទៀត​ផងដែរ ក្នុងនោះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ប្រជែង​ជាមួយ​វិសាខា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង​៣:៣០​នាទី រីឯ​ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា​ស្វាគមន៍​ណាហ្គា​វើ​ល​នៅ​ម៉ោង​៣​រសៀល​។

 
​ក្រោយ​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង ៦-០ លើ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុងជំនួប​បើកឆាក ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវ​ប្រជែង​តទល់​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ដែល​ស្មើ ០-០ ជាមួយ​ណាហ្គា​វើ​ល សម្រាប់​ជំនួប​លើក​ទី​២​នៃ​ក្របខណ្ឌ​លី​គ​កំពូល​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​ជាមួយគ្នានេះ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​អង្គ​រថា​យ​ហ្គឺ​រ​ក្រោយ​រង​ការខកចិត្ត​ជំនួប​បើកឆាក នឹង​យក​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​វិសាខា​នា​ម៉ោង​៣​និង​៣០​នាទី​រសៀល​នេះ​។ នា​ការប្រកួត​សប្តាហ៍​ទី​១ អង្គ​រថា​យ​ហ្គឹ​របា​ន​ចាញ់​ក្រុម​ក្រសួងការពារជាតិ ១-០ នៅលើ​ទឹកដី​ខ្លួនឯង ខណៈ​ក្រុម​វិសាខា​បាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៤-០​។ 
 
​ប្រធាន​ក្រុម ទៀង ទី​នី ដែល​រក​គ្រាប់​បាល់​បើកឆាក​សម្រាប់​វិសាខា​ក្នុងជំនួប​បើកឆាក និង​កីឡាករ ម៉ែន សីហា គ្មាន​វត្តមាន​ក្នុងជំនួប​ទី​២​របស់​វិសាខា​នា​រសៀល​នេះឡើយ បន្ទាប់ពី​ពួកគេ​រង​ការពិន័យ​កាត​ក្រហម​ក្នុងជំនួប​ជាមួយ​អគ្គិសនី​កម្ពុជា​។ 
 
​ក្រោយ​បរាជ័យ ៤-០ ក្នុងជំនួប​បើកឆាក​ក្រុម​អគ្គិសនី​កម្ពុជា​ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល​ដែល​ស្មើ ០-០ ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​សប្តាហ៍​ទី​១ នា​វេលា​ម៉ោង​៣​រសៀល​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​។​
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​១០ មីនា ក្រុម​ក្រសួងការពារជាតិ​បាន​យកឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន​ក្នុង​លទ្ធផល ២-០​។ នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កីឡាករ អ៊ិន សូ​ដា​វីដ បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ទ័ព​នៅ​នាទី​ទី​៥៩ មុន​កីឡាករ Jane Tsotleho រក​គ្រាប់​បាល់​ជ័យជម្នះ ២-0 នៅ​នាទី​ទី​៩០+4​។ នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នេះដែរ ក្រុម​អាស៊ី​អឺរ៉ុប​បាន​យកឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ២-១ ខណៈ​ក្រុម​បឹងកេត​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ក្នុង​លទ្ធផល ៣-១៕   

Tag:
 Cambodian League 2018
  វិសាខា​
  ណាហ្គា​វើ​ល​
  ប៉ូលិស​
© រក្សាសិទ្ធិដោយ thmeythmey.com