ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ខេត្តកំពង់ធំ នឹង​រៀបចំ​«​សង្ក្រាន្ត​ថ្មី​សំបូរ​ព្រៃ​គុក​» នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក​
11, Mar 2018 , 11:39 pm        
រូបភាព
រូបភាព​ពី​​​​រដ្ឋបាល​​​ខេត្ត​កំពង់ធំ
រូបភាព​ពី​​​​រដ្ឋបាល​​​ខេត្ត​កំពង់ធំ
​កំពង់ធំ​៖​អាជ្ញាធរ​ខេត្តកំពង់ធំ នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ថ្មី​សំបូរ​ព្រៃ​គុក​» នៅ​បរិវេណ​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ពីថ្ងៃ​ទី​១៤ ដល់ ១៦ មេសា​ខាងមុខ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។ ពិធី​ក្រុង​ពាលី ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃទី​៩ ខែមីនា​។​


​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា   «​សង្ក្រាន្ត​ថ្មី​សំបូរ​ព្រៃ​គុក​» នឹង​កម្មវិធី​កម្សាន្ត​ជាច្រើន ទាំង​បុរាណ និង​សម័យ ការជួបជុំ​កម្សាន្ត​សប្បាយ​ជាមួយ​របាំ ល្បែង​ប្រពៃណី ការប្រគំ​តន្ត្រី ការលេង​ល្បែង​ប្រជាប្រិយ ការសម្ដែង សិល្បៈ​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ការប្រណាំង​រទេះគោ បវរកញ្ញា​ធ្លាក់ទឹក និង​កម្មវិធី​សប្បាយៗ​ផ្សេងៗ​ទៀត​។ ឆ្នាំនេះ ជា​ឆ្នាំ​ទី​៤ ដែល​ខេត្តកំពង់ធំ រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​៕


 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 កំពង់ធំ​
 ​ សង្ក្រាន្ត​
 ​ ប្រាសាទសំបូរព្រៃគុក​
© រក្សាសិទ្ធិដោយ thmeythmey.com