ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការឈឺ​សាច់ដុំ​៖ អ្វីដែល​អ្នក​គួរ​យល់ដឹង​!
13, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​សាច់ដុំ​គឺជា​រឿង​ដែល​កើត​ឡើងជា​ញឹកញាប់​បំផុត​។ មនុស្ស​យើង​ភាគច្រើន​ធ្លាប់មាន​អាកា​រៈ​មិនមាន​ផាសុកភាព​ក្នុង​សាច់ដុំ​ក្នុង​ពេលវេលា​ណាមួយ​នៃ​ជីវិត​។



​តើ​អ្វី​ទៅជា​មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការឈឺ​សាច់ដុំ​?
​ជាធម្មតា អ្នក​ដែល​ធ្លាប់​ឈឺ​សាច់ដុំ​ងាយ​នឹង​អាច​សម្គាល់​ដឹង​អំពី​មូលហេតុ​របស់​វា​ណាស់​។ នេះ​ដោយសារតែ​ភាគច្រើន​នៃ​ការឈឺ​សាច់ដុំ​បណ្តាលមកពី ស្ត្រេ​ស​ច្រើនពេក តានតឹង​ក្នុង​អារម្មណ៍ ឬ​សកម្មភាព​រាងកាយ​ជាដើម​។ មូលហេតុ​ខ្លះ​មានដូចជា​៖
•    ការ​តឹង​សាច់ដុំ​នៅ​តំបន់​មួយ​ឬ​ច្រើន​នៃ​រាងកាយ​
•    ការប្រើប្រាស់​សាច់ដុំ​ច្រើនពេក​ក្នុងពេល​ធ្វើ​សកម្មភាព​រាងកាយ​
•    មាន​របួស​នៅ​សាច់ដុំ​ខណៈពេល​កំពុងតែ​ធ្វើ​សកម្មភាព​រាងកាយ ឬ​ហាត់ប្រាណ​

​តើ​ជំងឺ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ឈឺ​សាច់ដុំ​ដែរ​?

​មិនមែន​រាល់​ការឈឺ​សាច់ដុំ​ទាំងអស់​សុទ្ធតែ​ទាក់ទង​នឹង​ស្ត្រេ​ស ភាព​តឹង​ខ្លាំង​របស់​សាច់ដុំ និង​ការធ្វើសកម្មភាព​រាង​កា​យ​ឡើយ​។ ការពន្យល់​បែប​វេជ្ជសាស្ត្រ​មួយចំនួន​ទាក់ទង​នឹង​ការឈឺ​សាច់ដុំ​មានដូចជា​៖
•    ការបង្ក​រោគ​ដូចជា ផ្តាសាយ ស្វិតដៃជើង ឬ​ការបង្ក​រោគ​ដោយ​បាក់តេរី​
•    ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី​ដូចជា ជំងឺ​លុយ​ពីស ជំងឺ​រលាក​សាច់ដុំ​និង​ស្បែក និង​ជំងឺ​រលាក​សាច់ដុំ​ច្រើន​កន្លែង​
•    ការប្រើ​ថ្នាំ​មួយចំនួន​ដូចជា ថ្នាំ​ស្តា​ទីន ACE inhibitor ឬ​កូកាអ៊ីន​
•    បញ្ហា​ជាច្រើន​នៅ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដូចជា ការ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត ឬ​លើស​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​
•    ការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​

​វិធី​បំបាត់​ការឈឺ​សាច់ដុំ​ដោយ​ខ្លួនឯង​
​ការឈឺ​សាច់ដុំ​ច្រើនតែ​ឆ្លើយតប​យ៉ាង​ល្អ​ជាមួយនឹង​ការព្យាបាល​ដោយ​ខ្លួនឯង​។ មានរឿង​មួយចមនួន​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បំបាត់​ការឈឺ​សាច់ដុំ​បាន​ពី​ការ​មាន​របួស ឬ​ការប្រើប្រាស់​សាច់ដុំ​ច្រើនពេក​ដូចជា​៖
•    រក្សា​កន្លែង​ដែល​ឈឺ​នោះ​ឲ្យ​នៅ​ស្ងៀម ឬ​សម្រាក​ឲ្យ​បាន​ច្រើន​
•    លេបថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា​ថ្នាំ Ibuprofen
•    ស្អំ​ទឹកកក​នៅ​កន្លែង​ដែល​ឈឺ និង​បន្ថយ​ការ​រលាក​

​អ្នក​គួរតែ​ស្អំ​ទឹកកក​មួយថ្ងៃ​ទៅ​បី​ថ្ងៃ​ក្រោយពី​មានការ​គ្រិច ហើយ​ស្អំ​ទឹក​ក្តៅ​នៅ​កន្លែង​ដែល​ឈឺ​គ្រប់កន្លែង​នៅ​រយៈពេល​បី​ថ្ងៃក្រោយ​។

​វិធី​ខាងក្រោម​នេះ​អាចជួយ​បន្ថយ​ការឈឺចាប់​ដែរ​ដូចជា​៖

•    ពុត​ពែន​សាច់ដុំ​ថ្នមៗ​
•    ចៀសវាង​ការធ្វើសកម្មភាព​ខ្លាំងៗ​រហូតដល់​បាត់​ឈឺ​សាច់ដុំ​សិន​
•    ចៀសវាង​ការលើក​ទម្ងន់​ធ្ងន់ៗ​រហូតដល់​សាច់ដុំ​បាត់​ឈឺ​សិន​
•    ផ្តល់​ពេលវេលា​ដល់​ខ្លួនឯង​ដើម្បី​សម្រាក​
•    ការធ្វើសកម្មភាព​ផ្សេងៗ​ដើម្បី​បន្ថយ​ភាព​ស្ត្រេ​ស និង​ហាត់ប្រាណ​ដូចជា​ហាត់​យូ​ហ្គា និង​តាំងសមាធិ​សុទ្ធតែ​អាច​បន្ថយ​ការតានតឹង​សាច់ដុំ​បាន​ទាំងអស់​។​

​ពេលដែល​ត្រូវ​ទៅ​ជួប​ពេទ្យ​អំពី​ការឈឺ​សាច់ដុំ​

​ការឈឺ​សាច់ដុំ​តែងតែ​មិនមាន​អ្វី​គ្រោះថ្នាក់​ឡើយ ហើយ​លើ​ករណីខ្លះ ការព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ​គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការរក​មូលហេតុរ​បស់​វា​ឡើយ​។ ការឈឺ​សាច់ដុំ​ក៏​អាចជា​សញ្ញា​មួយ​ដែល​ដែល​ប្រាប់ថា​មាន​អ្វីមួយ​ធ្ងន់ធ្ងរ​ក្នុង​ខ្លួន​ដែរ​។

​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​លើ​ករណី​៖
•    ការឈឺចាប់​ដែល​មិន​បាត់​ទៅវិញ​ក្រោយពី​ព្យាបាល​ដោយ​ខ្លួនឯងបាន​ពីរ​បី​ថ្ងៃ​ហើយ​
•    ឈឺ​សាច់ដុំ​ធ្ងន់ធ្ងរ​ដែល​មិន​រក​មូលហេតុ​ឃើញ​
•    ការឈឺ​សាច់ដុំ​ដែល​កើតឡើង​ជាមួយ​កន្ទួលរ​មាស់​
•    ការឈឺ​សាច់ដុំ​ដែល​កើតឡើង​ក្រោយពី​ចៃ​ខាំ​
•    ការឈឺ​សាច់ដុំ​ដែល​ជាប់ទាក់ទង​នឹង​ការ​ហើម ឬ​ក្រហម​
•    ការឈឺចាប់​ដែល​កើតឡើង​នៅពេល​អាកាសធាតុ​កាន់តែ​ក្តៅ​។​

​ខាងក្រោម​នេះ​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​ដែល​ត្រូវ​សង្គ្រោះបន្ទាន់​ហើយ​។ ចូរ​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន​តាមតែ​អាចធ្វើ​ទៅបាន​បើសិនជា​អ្នក​ធ្លាប់មាន​អាកា​រៈ​ខាងក្រោម​នេះ​ជាមួយនឹង​ការឈឺ​សាច់ដុំ​៖
•    ចាប់ផ្តើម​ហើម ឬ​ទឹកនោម​ថយចុះ​ភ្លាមៗ​
•    ពិបាក​លេប​អាហារ​
•    កំពុងតែ​ក្អួត ឬ​ក្តៅខ្លួន​
•    ពិបាក​ដកដង្ហើម​
•    រឹង​ករ​
•    សាច់ដុំ​ចុះខ្សោយ​
•    មិនអាច​ធ្វើ​ចលនា​នៅ​កន្លែង​ដែល​ឈឺ​បាន​

​គន្លឹះ​ក្នុងការ​បង្ការ​ការឈឺ​សាច់ដុំ​
​បើសិនជា​ការឈឺ​សាច់ដុំ​របស់​អ្នកបង្ក​ឡើង​ដោយ​ការ​តឹង ឬ​សកម្មភាព​រាងកាយ ចូរ​ធ្វើ​រឿង​ដូចខាងក្រោម​នេះ​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ការឈឺ​សាច់ដុំ​នៅ​ថ្ងៃក្រោយ​៖
•    ពុត​ពែន​សាច់ដុំ​សិន​មុនពេល​ធ្វើ​សកម្មភាព​រាងកាយ និង​ក្រោយពេល​ហាត់ប្រាណ​
•    កម្តៅ​សាច់ដុំ និង​ត្រជាក់​សាច់ដុំ​វិញ​គ្រប់ពេល​ហាត់ប្រាណ​ទាំងអស់​
•    ញ៉ាំ​ទឹក​ឲ្យ​គ្រប់គ្រាន់ ជាពិសេស​នៅពេល​ថ្ងៃ​ដែល​អ្នក​កំពុង​តែមាន​ភាព​សកម្ម​រាងកាយ​
•    ចូរ​ហាត់ប្រាណ​ជា​ទៀងទាត់​ដើម្បី​ជួយ​ជម្រុញ​ដល់​ថាមពល​សាច់ដុំ​
•    ចូរ​ភ្ញាក់​ពី​គេង និង​ពុត​ពែន​ខ្លួន​ជា​ទៀងទាត់​បើសិនជា​អ្នកធ្វើការ​នៅ​ការិយាល័យ ឬ​មជ្ឈដ្ឋាន​ដែល​នាំ​ឲ្យ​មាន​ភាព​តានតឹង​ដល់​សាច់ដុំ​។​

​អ្នក​ដែល​ធ្វើការ​នៅ​ការិយាល័យ​គួរតែ​ងើបឈរ ហើយ​ពុត​ពែន​ខ្លួន​យ៉ាងហោចណាស់​ជា​រៀងរាល់ ៦០​នាទី​ម្តង​ដែរ​។ ការឈឺ​សាច់ដុំ​របស់​អ្នក​ប្រហែលជា​ជា​កើតឡើង​ដោយសារ​រឿង​ច្រើនជាង​ការ​តឹង និង​សកម្មភាព​រាងកាយ​ទៅទៀត​។ ករណីបែបនេះ គ្រូពេទ្យ​នឹង​ព្យាយាម​ណែនាំ​អ្នក​ឲ្យ​ដឹង​អំពី​របៀប​ដោះស្រាយ​ការឈឺ​សាច់ដុំ​នេះ​បាន​យ៉ាង​ពេញលេញ​។ ប៉ុន្តែ​អ្វី​ដែលជា​រឿង​អតិ​ភាព​នោះ​គឺ​ត្រូវ​ព្យាបាល​ជាមួយនឹង​ជំងឺ ក៏ដូចជា​មូលហេតុ​របស់​វា​ជាមុនសិន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com