អត្ថបទពាណិជ្ជកម្ម
Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ភ្នំពេញ​រកឃើញ​ក្រុម​ជើង​ខ្លាំង​ទាំង​១២ ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ
12, Mar 2018 , 4:23 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ការប្រកួត Tiger Street Football Festival 2018 វគ្គ​ជម្រុះ​ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ បាន​ស្វែង​រកឃើញ​ទាំង​១២​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​ហើយ បន្ទាប់ពី​ការប្រកួត​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត​បំផុត​រយៈពេល​៣​ថ្ងៃ​។​

​មណ្ឌល​រាជធានី​ភ្នំពេញ​ដែលជា​មណ្ឌល​ចុងក្រោយ មាន​ក្រុម​ចូលរួម​ច្រើនជាងគេ​សម្រាប់​រដូវ​កាល​ទី​៦​នេះ មាន​រហូតដល់​ទៅ ១១៦​ក្រុម និង​ប្រើពេល​ប្រកួត​៣​ថ្ងៃ​គិត​តាំង​ពីថ្ងៃ​ពុធ ទី​៧ ដល់​ថ្ងៃ​សុក្រ​ទី​៩ ខែមីនា​នេះ នៅមុខ​សាល​មជ្ឈមណ្ឌល​កោះ​ពេជ្រ ទើប​រកបាន​ក្រុម​១២​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ក្រុម​ការពារ​តំណែង​ជើងឯក​ទូទាំងប្រទេស​ឆ្នាំ​ចាស់ Victory Youth FC បាន​ធ្លាក់​បាត់​ហើយ សូម្បីតែ​ស្ថិតក្នុង​ចំណោម​១២​ក្រុម​ឡើង​ជុំ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​ក៏​គ្មាន​ផង​។



​ដោយឡែក​ក្រុម Home Sport Original ដែល​សម្បូរ​ទៅដោយ​កីឡាករ​វ័យក្មេង​នោះ បាន​យកឈ្នះ​លើ​ក្រុម Ov Mal FC យ៉ាង​លំបាក​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ១ ទល់​និង ០ ក្នុង​ម៉ោង​បន្ថែម​១​នាទី​។​

​សូមបញ្ជាក់ថា ក្រុម​ទាំង​១២​ប្រចាំរាជធានី​ភ្នំពេញ​មាន​លេខ​១៖ Home Sport Original ទទួលបាន ១ ៥០០​ដុល្លារ​អាមេរិក​, លេខ​២៖ Ov Mal FC ទទួលបាន​១ ០០០​ដុល្លារ​អាមេរិក​, លេខ​៣៖ Victory FC ទទួលបាន​៥០០​ដុល្លារ​អាមេរិក​, លេខ​៤៖ Down Town Sport Plus ទទួលបាន​២០០​ដុល្លារ​អាមេរិក​។ ចំនែកឯ​ក្រុម អាណាចក្រ​បៃតង​, 3G FC, Daniel Generation, Vandasak FC (A) Down Town Sport, ឆន្ទៈ​កីឡា​, Rolling FC, Down Town ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​វគ្គ​ព្រ័ត្រ​ថ្ងៃទី​១០ និង ១១ ខែមីនា នេះ​។



​ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH
#TSFF2018













​    ​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com