Tiger Street Football Festival 2018 ប្រចាំមណ្ឌលភ្នំពេញរកឃើញក្រុមជើងខ្លាំងទាំង១២ ឡើងវគ្គផ្ដាច់ព្រ័ត្រ
12, Mar 2018 , 4:23 pm
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ ការប្រកួត Tiger Street Football Festival 2018 វគ្គជម្រុះប្រចាំមណ្ឌលរាជធានីភ្នំពេញ បានស្វែងរកឃើញទាំង១២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសហើយ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ និងជក់ចិត្តបំផុតរយៈពេល៣ថ្ងៃ។
ដោយឡែកក្រុម Home Sport Original ដែលសម្បូរទៅដោយកីឡាករវ័យក្មេងនោះ បានយកឈ្នះលើក្រុម Ov Mal FC យ៉ាងលំបាកក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ១ ទល់និង ០ ក្នុងម៉ោងបន្ថែម១នាទី។
សូមបញ្ជាក់ថា ក្រុមទាំង១២ប្រចាំរាជធានីភ្នំពេញមានលេខ១៖ Home Sport Original ទទួលបាន ១ ៥០០ដុល្លារអាមេរិក, លេខ២៖ Ov Mal FC ទទួលបាន១ ០០០ដុល្លារអាមេរិក, លេខ៣៖ Victory FC ទទួលបាន៥០០ដុល្លារអាមេរិក, លេខ៤៖ Down Town Sport Plus ទទួលបាន២០០ដុល្លារអាមេរិក។ ចំនែកឯក្រុម អាណាចក្របៃតង, 3G FC, Daniel Generation, Vandasak FC (A) Down Town Sport, ឆន្ទៈកីឡា, Rolling FC, Down Town ទទួលបានកៅអីឡើងទៅប្រកួតវគ្គព្រ័ត្រថ្ងៃទី១០ និង ១១ ខែមីនា នេះ។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018