អត្ថបទពាណិជ្ជកម្ម
ថ្មី​!​ប្លែក​ពី កម្មវិធី​ការប្រគំតន្ត្រី​ZT (​ហ្សែ​ត​ធី​) របស់​ក្រុមហ៊ុន​គូ​បូ​តា នៅ​ខេត្តកំពង់ធំ​
12, Mar 2018 , 5:03 pm        
រូបភាព
​ខេត្តកំពង់ធំ​៖ ក្រុមហ៊ុន​ស្យាម​គូ​បូ​តា ខ​ប​ភឺ​រ៉េ​សិន និង​ក្រុមហ៊ុន​គូ​បូ​តា កម្ពុជា បាន​នាំមក​នូវ​កម្មវិធី​ថ្មី​!​ប្លែក គឺ​ការប្រគុំ​តន្ត្រី​ZT (​ហ្សែ​ត​ធី​) ដើម្បី​សម្ពោធ ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT កាលពី​ថ្ងៃទី​១០ មីនា ២០១៨ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ទី​រួម​ខេត្តកំពង់ធំ ដែលមាន​តារាចម្រៀង​ល្បីៗ ជាច្រើនរូប​មកពី​ផលិតកម្ម​ថោ​ន ដូចជា​៖ លោក ខេ​ម កញ្ញា រ៉ា​ប៊ី លោក សុគន្ធ ថេ​រ៉ា​យុ លោក គូ​ម៉ា ហើយ​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង បង្កើត​ភាពសប្បាយ​រីករាយ ដើម្បី​ការ​ថ្លែង​អំណរ​អរគុណ ក៏ដូចជា​ការផ្តល់​រង្វាន់​ដល់​អតិថិជន បន្ថែម​ពីលើ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​សេវាកម្ម​ទាន់​ចិត្ត​នៅ​ទូទាំងប្រទេស ដោយ​ជួប​ជាមួយ​កម្មវិធី​សប្បាយៗ និង​ឈ្នះ​រង្វាន់​ជាច្រើន​ផងដែរ​។​



​ក្រុមហ៊ុន គូ​បូ​តា មាន​មោទនភាព​បង្ហាញជូន​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ថ្មី ZT Series ដែលមាន​កម្លាំង​ចាប់ពី​១០​ដល់​១៥.៥​កម្លាំង​សេះ រចនា​រូបរាង​ថី្ម មាន​ផា​សុភាព និង​សុវត្ថិភាព​យ៉ាង​ពេញលេញ​ជូន​ដល់​អតិថិជន​។ រួមជាមួយ​និង​ប​ចេ្ច​ក​វិទ្យា​ផ្តាច់មុខ “K-Tech” ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ថ្មី​នេះ​មាន​កម្លាំង​កាន់តែខ្លាំង កាន់តែ​ធន់ និង​កាន់តែ​សន្សំសំចៃ​ប្រេង មាន​សមត្ថភាព​លើ​ការងារ​ធ្ងន់ៗ អាចធ្វើ​ដំណើរ​លើផ្លូវ​ច​ម្ងា​យ​ឆ្ងាយ និង បូមទឹក​បាន​យ៉ាង​ពេញកម្លាំង​។  ការវិវត្តន៍ និង បច្ចេកវិទ្យា​ថ្មី​នៃ​គ្រឿងយន្ត​កសិកម្ម​មួយ​នេះ បាន​ក្លាយជា​កត្តា​ដ៏​សំខាន់​ក្នុង​ការជំរុញ​និង​ជួយ​ប្រជាកសិករ​ដែល​ទទួលបាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ភាពងាយស្រួល​ក្នុង​ការធ្វើការងារ​ជា​អតិបរមា​។ 



គូ​បូ​តា​បានធ្វើអោយ​ប្រសើរ​នូវ​ការ​រចនា​រូបរាង​ថ្មី កាន់តែ​រលើបរលោង និង​កាន់តែ​ទំនើប​ជាមួយនឹង​គម្រប​កោង​។ ក្រុមហ៊ុន​ក៏បាន​ដំឡើង​អំពូល​ភ្លើង​មុខ ប្រភេទ LED ដែល​ធ្វើអោយ​កាន់​តែមាន​សុវត្ថិភាព​សម្រាប់​ការងារ​ពេលយប់​។ ជាងនេះទៅទៀត ដើម្បី​ផ្តល់នូវ​រចនាបថ​ជីវិត​ទំនើប និង​ពង្រឹង​ភាពងាយស្រួល ក្រុមហ៊ុន​ក៏បាន​ដំឡើង​រន្ធ USB សម្រាប់​ប្រើប្រាស់​ឧ​បករ​ណ៏​អេ​ឡិច​ត្រូ​និ​ច និង កន្លែង​ត្រួតពិនិត្យ​ម៉ា​ស៊ូ​ត​នៅក្នុង​ធុង​ប្រេង​ដែល​អាចអោយ​អ្នកប្រើប្រាស់​ពិនិត្យមើល​កម្រិត​ប្រេង​ដោយ​មិនចាំបាច់​បើក​មើល​គម្រប​ប្រេង​ឡើយ​។



​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT ស៊េរី​ថ្មី មាន ២ ប្រភេទ​សម្រាប់​លោកអ្នក​ជ្រើសរើស​៖
-​    ​ZT ស្តង់ដារ មាន​ថាមពល​ចាប់ពី ១០ រហូត​ដស់ ១៥ សេះ​កន្លះ​
-​    ​និង ZT Pro មាន​ថាមពល​ចាប់ពី ១០ រហូត​ដស់ ១៥ សេះ​កន្លះ ដែលមាន​រន្ធ​ដោត USB សម្រាប់​សាក​ថ្ម​ទូរស័ព្ទ និង​ភ្លើង​ស៊ីញ៉ូ​ឆ្វេង​ស្តាំ​



​ជាពិសេស​ជាងនេះទៅទៀត មានការ​ធានា​រយៈពេល​៣​ឆ្នាំ​សម្រាប់​សេវាកម្ម​ក្រោយ​ការលក់​។ ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ថ្មី​នេះ​មាន​លក់​នៅលើ​ទីផ្សារ​ហើយ​។ សម្រាប់​ព័ត៌មាន​ប​នែ្ថ​ម​ពី​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT នេះ សូម​ទាក់ទង​ភ្នាក់ងារចែកចាយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត និង​គោយន្ត​ដើរ​តាម ត្រា​ឆាង ដែល​នៅ​ជិត​លោកអ្នក ឫ ទូរស័ព្ទ​ទៅកាន់​ផែ្ន​ក​សេវាកម្ម​បន្ទាន់​គូ​បូ​តា​លេខ ១៨00-២0-១៧៤៧ (​ឥតគិតថ្លៃ​)​។

​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT ខ្លាំង ពេញកម្លាំង​

​(អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com