ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ថ្មី!ប្លែកពី កម្មវិធីការប្រគំតន្ត្រីZT (ហ្សែតធី) របស់ក្រុមហ៊ុនគូបូតា នៅខេត្តកំពង់ធំ
12, Mar 2018 ,
5:03 pm
រូបភាព
×
ដោយ:
ជី ដាណា
ខេត្តកំពង់ធំ៖ ក្រុមហ៊ុនស្យាមគូបូតា ខបភឺរ៉េសិន និងក្រុមហ៊ុនគូបូតា កម្ពុជា បាននាំមកនូវកម្មវិធីថ្មី!ប្លែក គឺការប្រគុំតន្ត្រីZT (ហ្សែតធី) ដើម្បីសម្ពោធ ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT កាលពីថ្ងៃទី១០ មីនា ២០១៨ នៅកីឡដ្ឋានស្តាតចាស់ទីរួមខេត្តកំពង់ធំ ដែលមានតារាចម្រៀងល្បីៗ ជាច្រើនរូបមកពីផលិតកម្មថោន ដូចជា៖ លោក ខេម កញ្ញា រ៉ាប៊ី លោក សុគន្ធ ថេរ៉ាយុ លោក គូម៉ា ហើយមានការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង បង្កើតភាពសប្បាយរីករាយ ដើម្បីការថ្លែងអំណរអរគុណ ក៏ដូចជាការផ្តល់រង្វាន់ដល់អតិថិជន បន្ថែមពីលើផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មទាន់ចិត្តនៅទូទាំងប្រទេស ដោយជួបជាមួយកម្មវិធីសប្បាយៗ និងឈ្នះរង្វាន់ជាច្រើនផងដែរ។
ក្រុមហ៊ុន គូបូតា មានមោទនភាពបង្ហាញជូនម៉ាស៊ីនម៉ាស៊ូតគូបូតាថ្មី ZT Series ដែលមានកម្លាំងចាប់ពី១០ដល់១៥.៥កម្លាំងសេះ រចនារូបរាងថី្ម មានផាសុភាព និងសុវត្ថិភាពយ៉ាងពេញលេញជូនដល់អតិថិជន។ រួមជាមួយនិងបចេ្ចកវិទ្យាផ្តាច់មុខ “K-Tech” ម៉ាស៊ីនម៉ាស៊ូតថ្មីនេះមានកម្លាំងកាន់តែខ្លាំង កាន់តែធន់ និងកាន់តែសន្សំសំចៃប្រេង មានសមត្ថភាពលើការងារធ្ងន់ៗ អាចធ្វើដំណើរលើផ្លូវចម្ងាយឆ្ងាយ និង បូមទឹកបានយ៉ាងពេញកម្លាំង។ ការវិវត្តន៍ និង បច្ចេកវិទ្យាថ្មីនៃគ្រឿងយន្តកសិកម្មមួយនេះ បានក្លាយជាកត្តាដ៏សំខាន់ក្នុងការជំរុញនិងជួយប្រជាកសិករដែលទទួលបានប្រសិទ្ធិភាពខ្ពស់ និងភាពងាយស្រួលក្នុងការធ្វើការងារជាអតិបរមា។
គូបូតាបានធ្វើអោយប្រសើរនូវការរចនារូបរាងថ្មី កាន់តែរលើបរលោង និងកាន់តែទំនើបជាមួយនឹងគម្របកោង។ ក្រុមហ៊ុនក៏បានដំឡើងអំពូលភ្លើងមុខ ប្រភេទ LED ដែលធ្វើអោយកាន់តែមានសុវត្ថិភាពសម្រាប់ការងារពេលយប់។ ជាងនេះទៅទៀត ដើម្បីផ្តល់នូវរចនាបថជីវិតទំនើប និងពង្រឹងភាពងាយស្រួល ក្រុមហ៊ុនក៏បានដំឡើងរន្ធ USB សម្រាប់ប្រើប្រាស់ឧបករណ៏អេឡិចត្រូនិច និង កន្លែងត្រួតពិនិត្យម៉ាស៊ូតនៅក្នុងធុងប្រេងដែលអាចអោយអ្នកប្រើប្រាស់ពិនិត្យមើលកម្រិតប្រេងដោយមិនចាំបាច់បើកមើលគម្របប្រេងឡើយ។
ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT ស៊េរីថ្មី មាន ២ ប្រភេទសម្រាប់លោកអ្នកជ្រើសរើស៖
- ZT ស្តង់ដារ មានថាមពលចាប់ពី ១០ រហូតដស់ ១៥ សេះកន្លះ
- និង ZT Pro មានថាមពលចាប់ពី ១០ រហូតដស់ ១៥ សេះកន្លះ ដែលមានរន្ធដោត USB សម្រាប់សាកថ្មទូរស័ព្ទ និងភ្លើងស៊ីញ៉ូឆ្វេងស្តាំ
ជាពិសេសជាងនេះទៅទៀត មានការធានារយៈពេល៣ឆ្នាំសម្រាប់សេវាកម្មក្រោយការលក់។ ម៉ាស៊ីនម៉ាស៊ូតគូបូតាថ្មីនេះមានលក់នៅលើទីផ្សារហើយ។ សម្រាប់ព័ត៌មានបនែ្ថមពីម៉ាស៊ីនម៉ាស៊ូតគូបូតា ZT នេះ សូមទាក់ទងភ្នាក់ងារចែកចាយម៉ាស៊ីនម៉ាស៊ូត និងគោយន្តដើរតាម ត្រាឆាង ដែលនៅជិតលោកអ្នក ឫ ទូរស័ព្ទទៅកាន់ផែ្នកសេវាកម្មបន្ទាន់គូបូតាលេខ ១៨00-២0-១៧៤៧ (ឥតគិតថ្លៃ)។
ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT ខ្លាំង ពេញកម្លាំង
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម