អុកចត្រង្គ​យកបុណ្យ​ទន្លេ​ចម្រាញ់​បាន​ជើង​ខ្លាំង​៦​រូបតំណាង​មណ្ឌល​ភ្នំពេញ​
កីឡាជាតិ
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អុកចត្រង្គ​យកបុណ្យ​ទន្លេ​ចម្រាញ់​បាន​ជើង​ខ្លាំង​៦​រូបតំណាង​មណ្ឌល​ភ្នំពេញ​
12, Mar 2018 , 4:58 pm        
រូបភាព
កីឡាករ សុខ លីមហេង (ស្តាំ)ម្ចាស់ជើងឯកមណ្ឌលភ្នំពេញប្រកួតអុកចត្រង្គនៅបុណ្យទន្លេក្នុងក្រុងតាខ្មៅ
កីឡាករ សុខ លីមហេង (ស្តាំ)ម្ចាស់ជើងឯកមណ្ឌលភ្នំពេញប្រកួតអុកចត្រង្គនៅបុណ្យទន្លេក្នុងក្រុងតាខ្មៅ
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ នា​ពិធីបុណ្យ​ទន្លេ​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​រកឃើញ​ជើង​ខ្លាំង​ចំនួន​៦​រូប​ដែល​តំណាង​ឲ្យ​មណ្ឌល​ភ្នំពេញ​។ កីឡាករ​ទាំងនេះ ត្រូវ​ប្រកួតប្រជែង​ជាមួយ​កីឡាករ​មកពី​៦​មណ្ឌល​ផ្សេងទៀត​ក្នុង​វគ្គ​ជម្រុះ​ចុងក្រោយ​នៅ​ទីស្នាក់ការ NOCC ដើម្បី​ចម្រាញ់​យក​ជើង​ខ្លាំង​៨​រូប ឡើងទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នា​ខេត្ត​សៀ​បរាប​ក្នុង​ខែមេសា ខាងមុខនេះ​។​


​ជាការ​ប្រកួត​ដើម្បី​អបអរ​បុណ្យ​ទន្លេ​លើក​ទី​៤​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ក៏ពិតមែន​។ ប៉ុន្តែ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​យក​ការប្រកួត​នេះ ដើម្បី​ចម្រាញ់រ​កជើង​ខ្លាំង​ប្រចាំ​មណ្ឌល​ភ្នំពេញ​។ ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិត​ស្វាយ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ កីឡាករ​ជើង​ខ្លាំង​ចំនួន​៦​រូប​ត្រូវបាន​ចម្រាញ់​ពី​ចេញ​៦៧​រូប ដើម្បី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។



​ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ក្រុង​តាខ្មៅ​កីឡាករ សុខ លីម​ហេង គ្រង​ជើងឯក​ប្រចាំ​មណ្ឌល​ភ្នំពេញ ក្រោយ​យកឈ្នះ​កីឡាករ ឆ​យ វី​រ៉ា ដោយពេល​វេលា​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​បន្ត​ឈ្នះ​កីឡាករ ខូវ គីម​សែ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​កីឡាករ សុខ លីម​ហេង​, ខូវ គីម​សែ​, ឆ​យ វី​រ៉ា​, រស់ រិទ្ធី​យ៉ា​, ប៊ូ ប៊ុណ្ណ​ម៉ូ​លីកា និង​កីឡាករ កែវ វ​ឌ្ឍ​នា ដែល​តំណាង​ឲ្យ​មណ្ឌល​ភ្នំពេញ ត្រូវ​ប្រកួតប្រជែង​ជា​កីឡាករ​មកពី​៦​មណ្ឌល​ផ្សេងទៀត ដើម្បី​ចម្រាញ់​យក​ជើង​ខ្លាំង​៨​រូប ឡើងទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នា​ខេត្ត​មេសា ខាងមុខនេះ​។



​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ចុងក្រោយ​នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុ​ជានា​ដើមខែ​មេសា ខាងមុខ មាន​កីឡាករ​ចូលរួម​សរុប​ចំនួន​២៤​រូប ដែល​កីឡា​ករទាំង​មកពី​៧​មណ្ឌល​។ ក្នុងនោះ​មណ្ឌល​ភ្នំពេញ​មាន​៦​រូប កំពង់ចាម កំពង់ស្ពឺ ព្រះសីហនុ សៀមរាប ក្រចេះ និង​មណ្ឌល​បាត់ដំបង​មាន​ចំនួន​៣​រូបរៀងៗ​ខ្លួន​។ មកទល់ពេលនេះ​យុទ្ធ​ការស្វែងរក​ជើង​ខ្លាំង​តាម​មណ្ឌល​បានបញ្ចប់​៤​មណ្ឌល​ហើយ នៅតែ​មណ្ឌល​សៀមរាប បាត់ដំបង និង​ក្រចេះ​តែប៉ុណ្ណោះ​។​

​បើ​យោងតាម​លោក ឈាវ បូរ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ការ​សម្រេចយក​មណ្ឌល​ភ្នំពេញ​៦​រូប និង​មណ្ឌល​ផ្សេងៗ​៣​រូបនេះ ដោយសារ​ភ្នំពេញ​ជា​មណ្ឌល​ពិសេស ដែលមាន​អ្នកចូលរួម​ច្រើនជាងគេ និង​សម្បូរ​ដោយ​ជើង​ខ្លាំង​។​



​កីឡា​អុកចត្រង្គ​ដែលជា​កីឡា​អត្តសញ្ញាណ​ជាតិ​ត្រូវបាន​ថ្នាក់​នាំ​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ហើយ​កីឡា​នេះ ក៏​គ្រោង​ដាក់បញ្ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​នៃ​មនុស្សជាតិ​នៃ​អង្គការ​យូ​នី​ស្កូ​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​អុកចត្រង្គ​ចម្រាញ់​ជើង​ខ្លាំង​ប្រចាំ​មណ្ឌល​ភ្នំពេញ​។​



​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កីឡា​អុកចត្រង្គ​ជា​កីឡា​អត្តសញ្ញាណ​ជាតិ​ដែល NOCC ទទួលបាន​ការឯកភាព​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​រាជរដ្ឋាភិបាល ដាក់ចូល​ក្នុង​សកម្មភាព​សម្តែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣»៕    
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 អុកចត្រង្គ​
  សុខ លីម​ហេង​
  អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com