កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
ខ្សែប្រយុទ្ធ​លំដាប់​ពិភពលោក Lionel Messi មាន​រថយន្ត​ទំនើបៗ​ជាង​១០​គ្រឿង​
12, Mar 2018 , 7:19 pm        
រូបភាព
Messi បើក​រថយន្តផ្ទាល់ខ្លួន ក្រោយការហ្វឹកហាត់មួយនៅ Camp Nou។ រូបថត AFP
Messi បើក​រថយន្តផ្ទាល់ខ្លួន ក្រោយការហ្វឹកហាត់មួយនៅ Camp Nou។ រូបថត AFP
ដោយ: ធីតា
Lionel Messi មាន​រថយន្ត​ទំនើប​ជាច្រើន ក្នុងចំណោម​នោះ មាន​រថយន្ត​ជាង​១០ ដែល​ត្រូវបាន​គេ​មើលឃើញថា ខ្សែប្រយុទ្ធ​ឆ្នើម​របស់​អា​ហ្ស​ង់​ទីន និង​ក្លិប Barcelona រូបនេះ ចូលចិត្ត​ជិះ​បំផុត​។



Messi មាន​រថយន្ត Ferrari 335 S Spider Scaglietti 1957 មួយគ្រឿង ហើយ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​សារព័ត៌មាន​នានា ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ ទិញ​បាន​ពី​ការដេញថ្លៃ​មួយ​ក្នុងតម្លៃ ៣២​លាន​អឺរ៉ូ ដោយ​ឈ្នះ Cristiano Ronaldo ដែលជា​គូប្រជែង​នៅលើ​ទីលាន​របស់ខ្លួន​។ ទោះបីជា​យ៉ាងណាក៏ដោយ Messi បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​នេះ តាមរយៈ​គណនី Instagram របស់ខ្លួន ដោយ​បង្ហោះ​រូបថត​ខ្លួន​កាន់​កូន​រថយន្ត Ferrari តូច​មួយ​ក្នុង​ដៃ​។​

Lexus ទំហំ​ម៉ាស៊ីន​៥​លីត្រ និង​កម្លាំង​៤២៣​សេះ ត្រូវបាន​ខ្សែប្រយុទ្ធ​កំពូល​រូបនេះ ទិញ​ក្នុងតម្លៃ​៧៥០០០​ដុល្លារ​អាមេរិក អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ បន្ទាប់មក គេ​ឃើញ Messi ប្រើប្រាស់ Ferrari F430 Spider ដែលមាន​តម្លៃ​ប្រមាណ ១៩០ ០០០​ដុល្លារ​អាមេរិក​។​



Maserati Granturismo MC Stradale ដែលមាន​កម្លាំង​៤៥០​សេះ នេះ ត្រូវបាន​គេ​រាយការណ៍​ថា Messi បាន​ទិញ​ធ្វើជា​កាដូ​ជូន​ដល់​មិត្តភក្តិ​ដ៏​ជិត​ស្និ​ទ្ធិ​ម្នាក់ ខណៈ​រថយន្ត​ម៉ាស៊ីន​កម្លាំង​ខ្លាំង Dodge Charger SRT8 ជា​រថយន្ត​សំណព្វ​របស់​កីឡាករ​រូបនេះ កាលពី​អំឡុង​ឆ្នាំ​២០១៥ ។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ Messi ធ្លាប់​បើករថយន្ត Audi Q7 ឌុប​ភរិយា​របស់ខ្លួន គឺ​នាង Antonella និង​កូនប្រុស Thiago និង Mateo​។ ម៉ាក​រថយន្ត​នេះ គេ​មាន​យ៉ាងហោចណាស់​ពីរ​គ្រឿង​ទៀត គឺ Audi R8 ដែលមាន​តម្លៃ​ប្រមាណ​២០០ ០០០​ដុល្លារ​អាមេរិក និង Audi R8 GT ដែលមាន​តម្លៃ​ប្រមាណ​៤០០ ០០០​ដុល្លារ​អាមេរិក​។​

​រថយន្ត​ខ្នាតតូច Mini Cooper S Cabriolet ស្ថិតក្នុង​ចំណោម​រថយន្ត​ដែល Messi ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ ជាមួយគ្នានេះ Messi ទទួលបាន​កាដូ​រថយន្ត​តម្លៃ ២០ ០០០​ដុល្លារ​អាមេរិក​ពី​ក្រុម​តូយ៉ូតា គឺ Toyota Prius បន្ទាប់ពី Barcelona បាន​យកឈ្នះ​ក្រុម​អា​ហ្ស​ង់​ទីន Estudiantes de La Plata នា​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ FIFA Club World Cup កាលពី​ឆ្នាំ​២០០៩ ។​

Range Rover Vogue គឺជា​រថយន្ត​ដ៏​ថ្មី​សន្លាង​មួយ​សម្រាប់ Messi ហើយ​ត្រូវបាន​គេ​សង្កេតឃើញថា កីឡាករ​រូបនេះ និយម​ជិះ​ជាទីបំផុត​។ បើតាម​ការផ្សាយ​របស់ Steerzy.com រថយន្ត​ផ្សេងទៀត​របស់ Messi រួមមាន Maserati Gran Turismo S, Cadillac Escalade, Lexus 4x4, Mercedes SLS និង Pagani Huayra ជាដើម​៕


Tag:
 បាល់ទាត់​
  Messi
© រក្សាសិទ្ធិដោយ thmeythmey.com