ជាតិ
សេដ្ឋកិច្ច
ឱកាស​ការងារ​ជាង ១២០០​កន្លែង នឹង​ជ្រើស​ដោយ​ក្រុមហ៊ុន​ចំនួន​១២​នៅ​ខែមីនា​នេះ​!
13, Mar 2018 , 7:59 am        
រូបភាព
រូបពីទីភ្នាក់ងារជាតិមុខរបរ និងការងារ
រូបពីទីភ្នាក់ងារជាតិមុខរបរ និងការងារ
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ចំនួន​១២ តាមរយៈ​ការសម្របសម្រួល ពី​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នឹង​ជ្រើសរើស​បុគ្គលិក​ចំនួន ១២៧៩ កន្លែង​ក្នុង​ខែមីនា​នេះ​។​



​ការជ្រើសរើស​បុគ្គលិក​របស់​ក្រុមហ៊ុន​ទាំងនេះ នឹង​ធ្វើឡើង​នៅក្នុង​វេទិកា​ការងារ​ចំនួន​ពីរលើក គឺ​លើក​ទី​១ នៅ​ថ្ងៃទី​១៥ និង​ទី​២ នៅ​ថ្ងៃទី​២៩ ខែមីនា​នេះ នៅក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ បេក្ខជន ត្រូវ​រៀបចំ​ប្រវត្តិរូប​សង្ខេប និង​ត្រៀមខ្លួន​សម្រាប់​សម្ភាសន៍​ការងារ​។

​ក្រុមហ៊ុន​ទាំងនេះ រួមមាន ក្រុមហ៊ុន GFX investment, GFG investment, G-Gear, Naga world, Express Food Group, Chok Chey Finance, ក្រុមហ៊ុន មេ​ហ្គា​លី​ស៊ី​ង​, ក្រុមហ៊ុន ស៊ី​ង​ហាក់​ហួត​, ធនាគារ ABA, ផ្សារ​ទំនើប Aeon, ភោជនីយដ្ឋាន​ជប៉ុន សា​គី ស៊ុ​គី​ស៊ុប និង​អង្គការ Digital Divide Data ។ នេះ​បើតាម​ការផ្សព្វផ្សាយ​នៅ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ។​

​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ កន្លងទៅ ភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បាន​ជួយ​សម្របសម្រួល​លើ​ការជ្រើសរើស​បុគ្គលិក​ចំនួន​ជិត ១៥០០​នាក់​នៅក្នុង​វេទិកា​ការងារ​ទាំង​៥​លើក​របស់ខ្លួន​៕


Tag:
 ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com