ជាតិ
សេដ្ឋកិច្ច
ADB ផ្ដល់​ហិរញ្ញប្បទាន ៤០​លាន​ដុល្លារ សម្រាប់​គម្រោង​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​
13, Mar 2018 , 10:30 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ​បាន​កៀរគរ​មូលនិធិ​សរុប ១៩០ លាន​ដុល្លារ​អាមេរិក សម្រោង​អនុវត្ត​គម្រោង​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ម៉ុង​ហ្គោ​លី និង​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​។ ទឹកប្រាក់​ទាំងនេះ​មួយផ្នែក ទទួលបាន​ពី​មូលនិធិ​អាកាសធាតុ​បៃតង (GCF) ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ADB នៅ​ថ្ងៃទី​៩​ខែមីនា​។​



​សម្រាប់​កម្ពុជា​តែឯង​លើ​គម្រោង​អាកាសធាតុ​នេះ មូលនិធិ​ទទួលបាន​មាន​ចំនួន​សរុប ៤០​លាន​ដុល្លារ ដែល ៣០​លាន​ដុល្លារ​ជា​ហិរញ្ញប្បទាន​ឥត​សំណង និង ១០​ដុល្លារ​ជា​ហិរញ្ញប្បទាន​សម្បទាន​។ មូលនិធិ ៤០​លាន​ដុល្លារ​នេះ នឹង​បំពេញបន្ថែម​ដល់​ហិរញ្ញប្បទាន​សម្បទាន ៩០​លាន​ដុល្លារ ដែល ADB បានផ្ដល់​ដើម្បី​ជួយ​អភិវឌ្ឍន៍​សង្វាក់​ផ្គត់ផ្គង់​កសិពាណិជ្ជកម្ម ដែល​អំណោយផល​ចំពោះ​អាកាសធាតុ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹងថា មូលនិធិ​សម្រាប់​ប្រទេស​កម្ពុជា​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​បង្កើន​ការ​ធន់​របស់​ដំណាំ​គោលដៅ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ និង​កាត់បន្ថយ​ការ​បំ​ភាយ​បរិមាណ​កាបូន​៕


Tag:
 ប្រែប្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com