ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទិច​និ​ចងាយៗ​ក្នុងការ​គ្រប់គ្រង​ការ​ក្រហម​ភ្នែក​
13, Mar 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ក្រហម​ភ្នែក​កើតឡើង​ដោយសារតែ​ការ​រលាក​ដល់​ស្រទាប់​ស្តើងៗ​ដែល​គ្រប់​នៅលើ​ផ្នែក​សៗ​នៃ​គ្រាប់ភ្នែក​របស់​យើង និង​នៅ​ខាងក្នុង​ត្របកភ្នែក​ដែរ​។ រឿងនេះ​ត្រូវបាន​គេ​ហៅថា Conjunctivitis​។ វា​ពិតជា​ងាយ​ណាស់​ក្នុងការ​រាលដាល​អាកា​រៈ​មួយ​នេះ ដោយសារតែ​ដៃ​មាន​មេរោគ​ចេញពី​ភ្នែក​ដែលមាន​ការបង្ក​រោគ​នោះ ឬ​ការប៉ះពាល់​វា​ដោយផ្ទាល់​នៅលើ​ភ្នែក​តែម្តង​។



​សម្រាប់​ពេលវេលា​ព្យាបាល​វិញ​អាច​ប្រែប្រួល​ទៅតាម​លក្ខណៈ​ដែល​វា​បង្កឡើង​ដោយ​បាក់តេរី ឬ​វីរុស​ដែរ​។ យោងទៅតាម​សាលា​បណ្តុះបណ្តាល​ជំងឺ​រោគ​កុមារ​អាមេរិក​បាន​ណែនាំ​ពី​របៀប​គ្រប់គ្រង​ការ​រាលដាល​របស់​អាកា​រៈ​ជំងឺ​ក្រហម​ភ្នែក​ដូចខាងក្រោម​នេះ​៖
•    ចូរ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជានិច្ច​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​
•    ចូរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ​មុនពេល និង​ក្រោយពេល​ប៉ះពាល់​នឹង​ភ្នែក ច្រមុះ និង​មាត់​
•    លាង​សម្អាត​ផ្ទៃ​របស់ ឬ​កន្លែង​ដែល​ងាយ​នឹង​ត្រូវបាន​ប៉ះពាល់​ដោយ​ដៃ ឬ​មុខ​ដូចជា តុ គន្លឹះទ្វា ទូរស័ព្ទដៃ និង​របស់របរ​ក្មេង​លេង​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com