ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទិចនិចងាយៗក្នុងការគ្រប់គ្រងការក្រហមភ្នែក
× ការក្រហមភ្នែកកើតឡើងដោយសារតែការរលាកដល់ស្រទាប់ស្តើងៗដែលគ្រប់នៅលើផ្នែកសៗនៃគ្រាប់ភ្នែករបស់យើង និងនៅខាងក្នុងត្របកភ្នែកដែរ។ រឿងនេះត្រូវបានគេហៅថា Conjunctivitis។ វាពិតជាងាយណាស់ក្នុងការរាលដាលអាការៈមួយនេះ ដោយសារតែដៃមានមេរោគចេញពីភ្នែកដែលមានការបង្ករោគនោះ ឬការប៉ះពាល់វាដោយផ្ទាល់នៅលើភ្នែកតែម្តង។
សម្រាប់ពេលវេលាព្យាបាលវិញអាចប្រែប្រួលទៅតាមលក្ខណៈដែលវាបង្កឡើងដោយបាក់តេរី ឬវីរុសដែរ។ យោងទៅតាមសាលាបណ្តុះបណ្តាលជំងឺរោគកុមារអាមេរិកបានណែនាំពីរបៀបគ្រប់គ្រងការរាលដាលរបស់អាការៈជំងឺក្រហមភ្នែកដូចខាងក្រោមនេះ៖
• ចូរពិគ្រោះជំងឺជាមួយគ្រូពេទ្យជានិច្ចដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល
• ចូរលាងសម្អាតដៃឲ្យបានស្អាតល្អមុនពេល និងក្រោយពេលប៉ះពាល់នឹងភ្នែក ច្រមុះ និងមាត់
• លាងសម្អាតផ្ទៃរបស់ ឬកន្លែងដែលងាយនឹងត្រូវបានប៉ះពាល់ដោយដៃ ឬមុខដូចជា តុ គន្លឹះទ្វា ទូរស័ព្ទដៃ និងរបស់របរក្មេងលេងជាដើម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com