អត្ថបទពាណិជ្ជកម្ម
Starbucks ផ្តល់ឱកាស​សម្រាប់​យុវជន​ច្រើនជាង​មុន ជាមួយ​ដំណើរការ​សាខា​ថ្មី​
13, Mar 2018 , 4:25 pm        
រូបភាព
ដោយ:
​អ្នកគ្រប់គ្រង និង​អ្នកជំនាញ​របស់ Starbucks ដែលជា​ម៉ាក​កាហ្វេ​ល្បី​លំដាប់​ពិភពលោក បាន​ចែករំលែក​បទពិសោធន៍ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគាត់ ទៅដល់​ដៃគូ​(​បុគ្គលិក​) របស់​Starbucks តាម​ផ្នែក​មួយៗ ព្រមទាំង​ឱកាស​ការងារ ដែល​ពួកគាត់​ទទួលបាន​ពី​ហាង​កាហ្វេ Starbucks ។ ការផ្តល់​ឱកាស​នេះ បានបង្ហាញ​ពី​កិច្ចខិតខំ​របស់​ហាង​កាហ្វេ Starbucks ដើម្បី​អភិវឌ្ឍន៍ ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​របស់ Starbucks​ទាំងមូល​។ កម្មវិធី​ចែករំលែក​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​០៩ ខែមីនា​កន្លងទៅ​។​
​    ​
​ក្នុង​កិច្ចពិភាក្សា​ស្តីពី «​ឱកាស​ពី Starbucks: ភ្ជាប់​ជាមួយ​អ្វីមួយ​កាន់តែ​ធំ​»  នៅ​ថ្ងៃទី​០៩ មីនា លោក ប៉ោ លីម អ្នកគ្រប់គ្រង​ទូទៅ​របស់ Starbucks Cambodia បាន​មានប្រសាសន៍ថា​៖ «​បុគ្គលិក​របស់​យើង ដែល​Starbucks ហៅ​ពួកគាត់​ថា​ជា «​ដៃគូ​» គឺជា​បុគ្គល​ដ៏​សំខាន់​សម្រាប់​Starbucks​។ ចំណង់​ចំណូលចិត្ត និង​ការប្តេជ្ញាចិត្ត​របស់​ពួកគេ គឺ​លើសពី​ការរំពឹងទុក​របស់​អតិថិជន និង​បង្កើត​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់ Starbucks ដើម្បី​បន្ត​ការរីកចម្រើន​របស់​យើង នៅ​ទូទាំងប្រទេស​កម្ពុជា នា​ឆ្នាំ​ខាងមុខនេះ​ទៀត​។ យើង​នឹង​បន្ត​ផ្តោត​សំខាន់​ទៅលើ​ដៃគូ​របស់​យើង តាមរយៈ​ឱកាស​ជាច្រើន ជំរុញ​ទឹកចិត្ត​ពួកគេ ឲ្យ​ផ្សារភ្ជាប់​ជាមួយ​អ្វីដែល​ធំ​ជាង​មុន និង​ចូលរួម​ជាមួយ​បេសកកម្ម​របស់​Starbucks ជា​រៀងរាល់ថ្ងៃ​។​»



​ក្នុងនោះដែរ អ្នកស្រី វណ្ណ ណា​រ័ត្ន អ្នកជំនាញ​សេវាកម្ម​ប្រតិបត្តិការ (operations services specialist) បាន​និយាយថា​៖ «​ឱកាស​ដែល​ខ្ញុំ​ទទួលបាន​ពី Starbucks កំឡុងពេល​ធ្វើការ​នេះ បាន​ជួយ​ឲ្យ​ខ្ញុំ​បង្ហាញ​នូវ​ទេពកោសល្យ បង្កើន​សមត្ថភាព​រប​ស់​ខ្ញុំ និង​ធ្វើខ្លួន​ដ៏​ល្អ​មួយ​សម្រាប់​ខ្លួនឯង​។ ខ្ញុំ​ពិតជា​មាន​ភាព​រីករាយ​នៅ​ឱកាស​ដែល​ខ្ញុំ​ទទួលបាន និង​មាន​មោទកភាព ដែល​បាន​ក្លាយជា​ដៃគូ​របស់​Starbucks នាពេល​កន្លងមកនេះ​។​»



​កញ្ញា ផុន សុខ​មាន អ្នកគ្រប់គ្រង​ហាង​កាហ្វេ (store manager) បាន​ឲ្យ​ដឹងថា ជាមួយនឹង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជំនាញ និង​ការបណ្ដុះបណ្ដាល ក្រុមការងារ​របស់ Starbucks តែងតែ​ផ្តល់​ការគាំទ្រ​ជានិច្ច ដើម្បី​សម្រេចបាន​នូវ​គោលដៅ និង​អាជីព​នៅក្នុង​ក្តី​ស្រមៃ​របស់​កញ្ញា​។ កញ្ញា​បន្តថា ក្រុមការងារ​របស់​ក​ញ្ញា កំពុង​ដើរទៅ​មុខ ដើម្បី​ការរីកចម្រើន​ជាមួយគ្នា​។



​ចំណែក លោក អ លាង​ហេង អ្នកគ្រប់គ្រង​ហាង​កាហ្វេ​តាម​តំបន់ (district manager) បានបង្ហាញ​នៅ​ចំណាប់អារម្មណ៍​របស់លោក​ថា បទពិសោធ​ជា​លើកដំបូង របស់លោក​ជាមួយ​អ្នក​ដាំ​កាហ្វេ នៅក្រៅ​ប្រទេស បានបង្ហាញ​ឲ្យ​ឃើញ​ពី​គុណ​តម្លៃ​នៃ​របៀប ដែល​កាហ្វេ​ត្រូវបាន​ផលិត​ចេញពី​គ្រាប់​កាហ្វេ ទៅជា​កាហ្វេ​មួយ​កែវ​។ លោក​បាន​បញ្ជាក់ថា គ្រាប់​កាហ្វេ​Starbucks ត្រូវបាន​ធ្វើឡើង​ចេញពី​ទឹកដៃ និង​ទឹកចិត្ត​យ៉ាង​ផ្ចិតផ្ចង់ របស់​អ្នក​ឆុង​កាហ្វេ​។​

Starbucks បានបង្ហាញ​វត្តមាន​សាខា​ដំបូង នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ខែធ្នូ ឆ្នាំ ២០១៥​កន្លងមក​។ បន្ទាប់មក Starbucks បង្កើត​សាខា​ជា​បន្តបន្ទាប់ ដែល​រួម​មាននៅ​ផ្សារ AEON MALL , បឹង​កេងកង​, TK Avenue, Exchange Square, ផ្សារ​Sorya Center Point, បូកគោ​, ទួល​ទំពូង និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ដើម្បី​ធានា​ផ្តល់ជូនបាន​នៅ​កាហ្វេ​ដែលមាន​គុណភាព និង​ភាពងាយស្រួល​ទៅដល់​អតិថិជន​របស់ Starbucks ។



​សាខា​ថ្មី​នៅ​អេ​ដែន​ហ្គា​ឌិន​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ (Eden Garden Phnom Penh City Center) មាន​ទីតាំង នៅ​អាគារ​E ផ្សារ​Eden Garden ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

Starbucks ចាប់​បើក​ដំណើរការ​សាខា​ថ្មី ដែលជា​សាខា​ទី ១០ របស់ខ្លួន ចាប់ពី​ថ្ងៃទី​១០ ខែមីនា នេះ​តទៅ  ដែលមាន​ទីតាំងនៅ​អេ​ដែន​ហ្គា​ឌិន​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ (Eden Garden Phnom Penh City Center) ដែលជា​តំបន់​មួយ ប្រមូលផ្តុំ​ទៅដោយ​កន្លែង​កម្សាន្ត​ថ្មីៗ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ សាខា​ថ្មី​របស់​Starbucks ត្រូវបាន​រចនា​ម៉ូដ ជាមួយ​ការ          ពិពណ៌នា​ពី​ប្រភពដើម នៃ​កាហ្វេ​Starbucks ជាមួយនឹង​ការផ្តល់ជូន​ភេសជ្ជៈ​ជាច្រើន​ជម្រើស និង​អាហារ​ដែលមាន​គុណភាព​ខ្ពស់ ទៅដល់​អតិថិជន មិន​ខុសពី សាខា​ទាំង​៩ ផ្សេងៗ​របស់ Starbucks ឡើយ​៕



(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com