ជាតិ
ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលអង្គរវត្ត នឹងកើតមាននៅសប្តាហ៍ក្រោយ អ្នកទេសចរផ្តិតរូបភាពព្រះអាទិត្យរះនៅអង្គរវត្តកាលពីពេលកន្លងទៅ
× ភ្នំពេញ៖ នៅចន្លោះថ្ងៃទី ២០ ដល់ថ្ងៃទី២២ មីនា គឺជាថ្ងៃដែលនឹងមានព្រឹត្តិការណ៍ព្រះអាទ្យិតរះចំកំពូលប្រាសាទអង្គរ ឬបាតុភូត EQUINOX កើតឡើង ពីម៉ោង ៥ ទៀបភ្លឺ ដល់ម៉ោង៧ព្រឹក។ ដើម្បី ចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ព្រះអាទ្យិតរះចំកំពូលប្រាសាទអង្គរនេះ ក្រសួងទេសចរណ៍ បានប្រកាសពីកម្មវិធីប្រកួតប្រជែងថតរូប Selfie ជាលើកទី៣ ក្រោមប្រធានបទ «Selfie អង្គរអច្ឆរិយៈ»។
ការប្រកួតប្រជែងថតរូប «Selfie អង្គរអច្ឆរិយៈ»នេះ នឹងចាប់ផ្ដើមនៅចន្លោះថ្ងៃទី ២០ ដល់ថ្ងៃទី២២ មីនា ដែលជាថ្ងៃកើតឡើងនូវបាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តកម្ពុជា ឬ EQUINOX ពីម៉ោង ៥ទៀបភ្លឺ ដល់ម៉ោង៧ព្រឹក។ កម្មវិធីប្រកួតប្រជែងថតរូបនេះ រៀបចំឡើង ដើម្បីចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ក្រសួងទេសចរណ៍ នឹងជ្រើសរើសរូបថតដែលមានអ្នកគាំទ្រច្រើនជាងគេ ដើម្បីទទួលថវិកា១លានរៀល សម្រាប់ ជ័យលាភីលេខ១ ថវិកា៨០ម៉ឺនរៀល សម្រាប់លេខ២ និងថវិកាចំនួន៥០ម៉ឺនរៀល សម្រាប់ជ័យលាភីលេខ៣ រួមទាំងលិខិតសរសើរម្នាក់មួយផងដែរ។
សូមបញ្ជាក់ថា បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត កើតឡើងចំនួន ២ដងជារៀងរាល់ឆ្នាំ លើកទី១ ក្នុងខែមីនា និងលើកទី២ ក្នុងខែកញ្ញា៕
Tag:
ព្រះអាទិត្យរះចំកំពូលអង្គរវត្ត
ប្រកួតប្រជែង
ថតរូប
Selfie
ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com