ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
អត្តពលិក៤៤រូបមកពី៦ក្លិប-សមាគមប្រជែងគ្នាដណ្តើមពានរង្វាន់សម្តេច ស ខេង
14, Mar 2018 ,
3:17 pm
រូបភាព
×
ដោយ:
ការប្រកួតកីឡាសូហ្វតិន្នីសដណ្តើមពានរង្វាន់សម្តេច ស ខេង លើកទី៥ បានបើកការប្រកួតរបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ មីនា ឆ្នាំ២០១៨ នេះ ដោយមានកីឡាករកីឡាការិនីចំនួន៤៤រូបមកពី៦ក្លិប-សមាគមចូលរួម។ លោក ជា ប៊ុនហេង អនុប្រធានទី១នៃសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានបញ្ជាក់ថា ការប្រកួតនេះមិនបើកសេរីសម្រាប់ការចូលរួមនោះឡើយ ពោលគឺអនុញ្ញាតឲ្យតែក្លិប-សមាគមដែលមានសមត្ថភាពខ្លាំងចូលរួមតែប៉ុណ្ណោះ។
កីឡាករកីឡាការិនីចំនួន៤៤នាក់(ស្រី២១នាក់)មកពី៦ក្លិប-សមាគមបានមកជួបជុំគ្នានៅទីលានវាយកូនបាល់ និងសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិ ដើម្បីប្រកួតប្រជែងគ្នាដណ្តើមជើងឯកពានរង្វាន់សម្តេច ស ខេង ប្រចាំឆ្នាំ២០១៨។ ការប្រកួតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០១៨ មាន៧ប្រភេទវិញ្ញាសាចូលរួម ហើយបែងចែកជា៣កម្រិត គឺ ក១, ក២ និងយុវជនអាយុក្រោម១៨ឆ្នាំ។
តាមពិតសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាមានក្លិប-សមាគមជាសមាជិកនៅតាមបណ្តាខេត្ត និងរាជធានីជាច្រើន ប៉ុន្តែការប្រកួតនេះសហព័ន្ធកំណត់យកតែ៦ក្លិបដែលមានកីឡាករខ្លាំងចូលរួមតែប៉ុណ្ណោះ។ ពាក់ព័ន្ធនឺងបញ្ហានេះអនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាលោក ជា ប៊ុនហេង បានបញ្ជាក់ថា ដោយសារក្លិប-សមាគមទាំងនោះពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង។
«ឆ្នាំនេះយើងផ្តោតទៅលើគុណភាព ដូច្នេះយើងអនុញ្ញាតឲ្យតែ៦ក្លិប-សមាគមដែលមានកីឡាករខ្លាំងៗចូលរួមតែប៉ុណ្ណោះ។ បើយើងអនុញ្ញាតឲ្យកីឡាករចូលរួមច្រើនពេកវាអូសបន្លាយពេលវេលា ណាមួយកីឡាករទាំងនោះពុំទាន់មានសមត្ថភាពគ្រាប់ក្រាន់ក្នុងការប្រកួតប្រជែង។ ដូច្នេះយើងនឹងដាក់ឲ្យពួកគាត់ចូលរួមប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ នាចុងខែមីនា ខាងមុខ»។ នេះជាការលើកឡើងរបស់លោក ជា ប៊ុនហេង។
អនុប្រធានទី១រូបនេះបានបន្តថា ការប្រកួតនេះធ្វើឡើងដើម្បីចម្រាញ់កីឡាករជើងខ្លាំងត្រៀមចូលរួមជាមួយក្រុមជម្រើសជាតិ។ បច្ចុប្បន្នសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំក្នុងការប្រមូលផ្តុំជម្រើសចំនួន២៤រូបរួមមានឈុតធំ១២រូបនិងថ្នាល១២រូប។
ក្លិប-សមាគមទាំង៦ដែលចូលរួមនៅឆ្នាំនេះមកពីរាជធានីចំនួន៥ និងខេត្តកំពង់ស្ពចំនួន១។ ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកពានរង្វាន់សម្តេច ស ខេង គ្រោងនឹងបិទការប្រកួតនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សូហ្វតិន្នីស
ជា ប៊ុនហេង
ពានរង្វាន់សម្តេច ស ខេង ឆ្នាំ២០១៨
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម