ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ រៀបចំ​ទិវា​ប្រាក់រៀល និង​ទទួល​ប្ដូរ​ក្រដាស​ប្រាក់រៀល​ចាស់​
15, Mar 2018 , 8:59 am        
រូបភាព
ដោយ:
​ធនាគារជាតិ​នៃ​កម្ពុជា នឹង​រៀបចំ​ទិវា​ប្រាក់រៀល អបអរសាទរ​ការដាក់​ឲ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ លើក​ទី​៣៨ នៅ​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៨ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ធនាគារជាតិ​។​



​នៅក្នុង​កម្មវិធី​នេះ តំណាង​គ្រឹះស្ថាន​ធនាគារ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន នឹងធ្វើ​បទ​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការប្រើប្រាស់​ប្រាក់រៀល បញ្ហា​ប្រឈម និង​ទស្សនវិស័យ​នាពេល​អនាគត​។​

​ជាមួយគ្នានេះ គ្រប់​សាខា​ធនាគារជាតិ​នៃ​កម្ពុជា រាជធានី​-​ខេត្ត នឹង​រង់ចាំ​ប្ដូរ​ក្រដាស​ប្រាក់រៀល​ថ្មី​ជូន​សាធារណជន ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៧​ខែមីនា​៕



Tag:
 ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com