ពីនេះ ពីនោះ
តើពាក្យ «គត់ និងគុត» មានន័យដូចគ្នាឬទេ?
× ពាក្យទាំងពីរនេះមិនមានន័យដូចគ្នានោះទេ តែគ្រាន់តែបញ្ចេញសំលេងដូចគ្នាតែប៉ុណ្ណោះ។ សន្ទានុក្រមសទិសសូរខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យ «គត់ និងគុត»សម្រាប់ប្រើក្នុងតួនាទីខុសគ្នា។
«គត់» សម្គាល់ពីចំនួនគត់ ដែលត្រឹម ដែលត្រឹមមិនខ្វះ មិនលើស។ មានរបស់របរសព្វគ្រប់ ។
«គុត» សំដៅដោយការប្រហារ កាប់ ពិឃាត ធ្វើឃាត សម្លាប់ ច្រើននិយាយថា វាយគុត ធ្វើគុត។ តែពាក្យ «គត់» នេះសម្រាប់ប្រើក្នុងភាសាព្រះរាជវង្ស ឬអ្នកមានអំណាចខ្ពង់ខ្ពស់តែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com