ពីនេះ ពីនោះ
«​បាឋកថា សង្កថា និង​សុន្ទរកថា​» មានន័យ​ខុសប្លែកគ្នា​ដូចម្តេច​?
20, Mar 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ដែលមាន «​កថា​»​នៅ​ខាងចុង​តែង​មានន័យថា ជា​ពាក្យសម្តី​។ រវាង​ពាក្យ​ទាំងបី​នេះ​សុទ្ធ​តែមាន​កថា​នៅ​ខាងចុង តែមាន​ការប្រើប្រាស់​ក្នុងន័យ​ខុសៗ​គ្នា​។



​សន្ទានុក្រម​សទិសន័យ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត​បាន​ពន្យល់ «​បាឋកថា​» មានន័យថា សម្តី​ដែល​ថ្លែង​ដោយ​មាត់ទទេ​, កថា​សម្តែង​រឿងរ៉ាវ​, កថា​សូត្របាលី​។

​ពាក្យ​ថា «​សង្កថា​» ជាការ​សន្ទនា​គ្នា​ទៅវិញទៅមក​។
​ពាក្យ​ទី​៣ «​សុន្ទរកថា​» សម្តី​ពីរោះ​, សម្តី​គួរឱ្យ​ចង់​ស្តាប់​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com