ជាតិ
សេដ្ឋកិច្ច
កាំកុងត្រូល រកឃើញស្ថានីយ៣កន្លែងលក់ប្រេងមិនគ្រប់លីត្រនៅកោះកុង
× កោះកុង៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានពិនិត្យឃើញស្ថាននីយប្រេងឥន្ធនៈចំនួន៣កន្លែង ធ្វើសកម្មភាពលក់ប្រេងមិនត្រឹមត្រូវផ្នែកបរិមាណ និងគុណភាព។ នេះបើតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានមួយនេះ។
ក្នុងប្រតិបត្តិការរបស់ខ្លួន អគ្គនាយកដ្ឋានកាំកុងត្រូល ដោយប្រើរថយន្តមន្ទីរពិសោធន៍ចល័ត បានចុះពិនិត្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន៩ទីតាំងនៅខេត្តកោះកុង នៅថ្ងៃទី១២ និងទី១៣ខែមីនា។ ជាលទ្ធផលស្ថានីយ ៦ទីតាំងមានភាពត្រឹមត្រូវ ខណៈ៣កន្លែងទៀតប្រព្រឹត្តខុស។ ក្នុងនោះស្ថានីយ២ទីតាំង លក់មិនគ្រប់លីត្រ និង១ទីតាំងទៀតខុសទាំងបរិមាណ និងគុណភាព។
ប៉ុន្តែព័ត៌មានរបស់អគ្គនាយកដ្ឋានកាំកុងត្រូលដែលផ្សព្វផ្សាយនេះ មិនបានបង្ហាញឈ្មោះស្ថានីយ ឬដេប៉ូចែកចាយប្រេងឥន្ធនៈដែលប្រព្រឹត្តខុសទាំងនោះទេ។
អគ្គនាយកដ្ឋានកាំកុងត្រូល ឲ្យដឹងថា មន្ត្រីជំនាញបានណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ស្ថានីយទាំង៣ទីតាំងនោះ ដើម្បីឲ្យធ្វើសកម្មភាពលក់ត្រឹមត្រូវឡើងវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com