ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សមយុទ្ធ«បង្ការ និងពន្លត់អគ្គិភ័យ» បំផុសស្មារតីពលរដ្ឋឲ្យចូលរួមជាមួយកម្លាំងសមត្ថកិច្ច
15, Mar 2018 ,
8:59 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ នៅក្នុងឆ្នាំ២០១៧កន្លងទៅ ខេត្តសៀមរាបមានគ្រោះអគ្គិភ័យចំនួន១៩ គឺថយចុះ៥ករណី ធៀបនឹងឆ្នាំ២០១៦ ដែលកើតឡើង ២៤ករណី។ នេះបើយោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តសៀមរាប។
ក្នុងរបាយការណ៍ដែលអានដោយលោក ភឹង សម្បត្តិ ស្នងការរងទទួលបន្ទុកការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការនគរបាលខេត្តសៀមរាប នៅក្នុងទិវាបង្ការ និងពន្លត់អគ្គិភ័យ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ក្នុងគ្រោះអគ្គិភ័យទាំង១៩លើក ក្នុងនោះក្នុងកើតឡើងក្នុងក្រុងសៀមរាបចំនួន ១២ករណី ស្រុកសូទ្រនិគម ២ករណី ស្រុកអង្គរធំ ២ករណី ស្រុកបន្ទាយស្រី ១ករណី ស្រុកពួក ១ករណី និងស្រុកក្រឡាញ់១ករណី។ ក្នុងករណីខាងលើ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ផ្ទុះធុងហ្គាស។ល។
តាមការលើកឡើងរបស់លោក ភឹង សម្បត្តិ ក្នុងប្រតិបត្តិការជួយសង្គ្រោះ និងពន្លត់អគ្គិភ័យទាំងនោះ បានប្រើប្រាស់ឡានទឹកចំនួន ៦៣ឡាន។ ហេតុការណ៍ទាំងនោះ បានបណ្តាលឱ្យមានមនុស្សរងរបួស ខូចខាតផ្ទះ ២១ខ្នង ឆេះផ្សារពោធិ៍លង្កាបំផ្លាញតូបចំនួន ៨៤ និងខូចខាតសម្ភារមួយចំនួន។
ថ្លែងក្នុងទិវាបង្ការ និងពន្លត់អគ្គិភ័យ និងពិធីសមយុទ្ធនៅបរិវេណតំបន់អង្គរឃ្យុងយូ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ថាទិវានេះពិតជាមានសារសំខាន់ ដើម្បីបំផុសការចូលរួមរបស់ប្រជាពលរដ្ឋ និងស្ថាប័នអង្គការ ក្រុមហ៊ុនឯកជន ជាមួយកម្លាំងសមត្ថកិច្ច បំណងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីបញ្ហាអគ្គិភ័យ។ លោកបន្ថែមថា បញ្ហានេះបានបង្កវិនាសកម្មជាច្រើន ដូចជាបាត់បង់អាយុជីវិត ធ្លាក់ខ្លួនពិការ និងធ្វើឱ្យខាត់បង់ថវិការដ្ឋ និងឯកជនជាច្រើន។
ទាក់ទងនឹងគ្រោះអគ្គិភ័យនេះដែរ កន្លងមកធ្លាប់មានមតិរិះគន់ចំពោះសកម្មភាពអសកម្មមួយចំនួន ដូចជាការទារប្រាក់ជាផ្នូរនឹងការបាញ់ទឹកជាដើម។ ឆ្លើយតបទៅនឹងបញ្ហានេះ លោក ភឹង សម្បត្តិ ដែលទើបឡើងមកគ្រប់គ្រងការិយាល័យថ្មីនេះ ប្ដេជ្ញាលុបបំបាត់ និងស្ដារស្ថាប័នឱ្យមានមុខមាត់ឡើងវិញ។ លោកបញ្ជាក់ថា ក្នុងករណីកម្លាំងរបស់លោកណាម្នាក់ទាមទារយកលុយពីជនរងគ្រោះ ត្រូវរាយការណ៍មកលោក។ លោកថា៖« ខ្ញុំមកទីនេះ គឺដើម្បីធ្វើការឱ្យប្រជាជន ប៉ុន្តែបើគាត់មានចិត្តចង់ជួយស្ថាប័នយើង យើងនឹងអញ្ជើញគាត់ទៅការិយាល័យ ដើម្បីជួបគាត់ និងថតរូបកាត់ ថាជាពលរដ្ឋគំរូ ដែលបានជួយអង្គភាពយើងខ្ញុំ...»។
គួរបញ្ជាក់ថា សព្វថ្ងៃខេត្តសៀមរាប មានរថយន្តពន្លត់អគ្គិភ័យចំនួន ១៦គ្រឿង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អគ្គីភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម