ជាតិ
សង្គមជាតិ
ប្រមុខរដ្ឋ​ចេញ​ព្រះរាជក្រឹត្យ​រំសាយ​ដែនជម្រកសត្វព្រៃ​ស្នួល និង​ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ​
15, Mar 2018 , 8:28 pm        
រូបភាព
ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​រំសាយ​ដែនជម្រកសត្វព្រៃ​ចំនួន​២ គឺ​ដែនជម្រកសត្វព្រៃ​ស្នួល នៅ​ខេត្តក្រចេះ និង​ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ នៅ​ខេត្តបាត់ដំបង​។ នេះ​បើ​យោងតាម​ព្រះរាជ្យក្រឹត្យ​ដែល​ចុះ​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​ផ្សាយ​ដោយ​ក្រសួងបរិស្ថាន​នៅ​ល្ងាច​ថ្ងៃទី ១៥ ខែមីនា​។​

 
​យោងតាម​មាត្រា​១ នៃ​ព្រះរាជក្រឹត្យ ត្រូវបាន​រំសាយ​ដែនជម្រកសត្វព្រៃ​ស្នួល ដែលមាន​ផ្ទៃដី ៧៥,០០០ ហិកតា ចេញពី​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ដែល​បានកំណត់​តំបន់ការពារធម្មជាតិ​។ មាត្រា​២ ត្រូវបាន​រំសាយ​ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ ដែលមាន​ផ្ទៃដី ៣៩,៩៦១​ហិកតា ចេញពី​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០០៣ ដែល​បាន​កែសម្រួល​ផ្ទៃដី​តំបន់​ដែក​ជម្រក​សត្វ​ព្រៃរនាម​ដូន​សំ​។​
 
​ចំណែក​មាត្រា​៣​នៃ​ព្រះរាជ្យក្រឹត្យ សម្រាប់​បទបញ្ញត្តិ​ដែល​ផ្ទុយ​នឹង​ព្រះរាជក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com