ជាតិ
ភ្លើង​ឆេះ​ផ្សារ​ច្បារអំពៅ​អស់​ប្រមាណ​៧0​ភាគរយ ហើយ​មិនទាន់​រលត់​ទាំងស្រុង​នោះទេ​
16, Mar 2018 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
តាំងពី​យប់​ថ្ងៃទី​១៥ រហូតដល់​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨​នេះ អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្សារ​ច្បារអំពៅ មិនទាន់​ត្រូវបាន​ពន្លត់​ទាំងស្រុង​នៅឡើយ​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។



​អគ្គស្នងការ​នគរបាល​ជាតិ បញ្ជាក់ថា មកដល់ពេលនេះ ផ្សារ​ច្បារអំពៅ ត្រូវ​ភ្លើង​ឆាប​ចេះ​ប្រហែលជា​៦0​ទៅ​៧0​ភាគរយ​ហើយ​។ សមត្ថកិច្ច កំពុងតែបន្ត​ប្រតិបត្តិការ​ក្នុងការ​ពន្លត់​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​នេះ​។

​យ៉ាងណាក៏ដោយ មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង មិនទាន់​ត្រូវបាន​បញ្ជាក់​ពី​សមត្ថកិច្ច ឬ​ប្រភព​ណាមួយ នៅឡើយ​ទេ​៕


Tag:
 អគ្គិភ័យ​
  ផ្សារ​ច្បារអំពៅ​
© រក្សាសិទ្ធិដោយ thmeythmey.com