ពីនេះ ពីនោះ
«​បាថ​, បាត​, បាត្រ​, និង​បាទ​» សូរសព្ទ​ដូចគ្នា តែ​ន័យ​ផ្សេងគ្នា​!
17, Mar 2018 , 8:00 am        
រូបភាព
ដោយ:

​ទោះបីជា ពាក្យ «​បាថ​, បាត​, បាត្រ​, និង​បាទ​» មាន​សូរសព្ទ​ដូចគ្នា ប៉ុន្តែ​អត្ថន័យ និង​ការប្រើប្រាស់ រវាង​ពាក្យ​ទាំងនេះ​ខុសគ្នា​។ បើតាម​វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​បាថ​» មានន័យថា​ការរៀន​, ការ​ថ្លែង​រឿង​, រឿង​រាវ​, បាលី​។​


​ពាក្យ​«​បាត​» សំដៅទៅ​ប៉ែក​ខាងក្រោម​នៃ​ជម្រៅ ដូចជា​បាត​បឹង​, បាតទន្លេ​, បាតសមុទ្រ​,​បាតខ្ទះ​, បាតឆ្នាំង បាតដី​។ ពាក្យ​«​បាត​»​នេះ​ក៏​សំដៅលើ​ដៃ និង​ជើង គឺ​បាតជើង និង​បាតដៃ​ដែរ ហើយ​បាត ក្នុងន័យ​ម្យ៉ាង​ទៀតថា សម្រាប់​សម្គាល់​លើ គូទ​។ ឧទាហរណ៍​៖ ឫសដូងបាត​។​

​ចំណែកឯ​ពាក្យ «​បាត្រ​» ភាជនៈ​ធ្វើ​ដោយ​ដែក ឬ​ដី មាន​រាង​ជ្រៅ​ក្រឡូម​សម្រាប់​បព្វជិត​ក្នុង​សាសនា​ប្រើ​ការទទួល​ចង្ហាន់​។ បាត្រដែក​, បាត្រដី​, គ្របបាត្រ​, ស្លោកបាត្រ​, ជើងបាត្រ​។​ល​។ ឯ​ពាក្យ «​បាទ​»​នេះ  មានន័យថា ជា​ពាក្យ​សម្រាប់​បុរស​ឆ្លើយ​។ ខ្ញុំបាទ​ឈ្មោះ ខ​។ ខ្ញុំ ខ្លួន​ខ្ញុំ ជា​ពាក្យ​សម្រាប់​មន្ត្រី​ស័ក្តិតូច ឬ​រាស្ត្រប្រជា និយាយ​ទៅរក​សេនាបតី​, រដ្ឋមន្ត្រី​៕ 


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com