ជាតិ
ជប៉ុន​ផ្ដល់​ថវិកា​ជាង ៣០​ម៉ឺន​ដុល្លារ មក​កម្ពុជា ដើម្បី​សាងសង់​អគារសិក្សា​៦
16, Mar 2018 , 4:23 pm        
រូបភាព
ដោយ: &
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ថវិកា​ឥត​សំណង​ចំនួន ៣៥២,៦៣៥​ដុល្លារ នៃ​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) ដើម្បី​សាងសង់​អគារសិក្សា​ចំនួន ៦ ក្នុង​ខេត្ត​៤ នៅ​កម្ពុជា ដែល​រួមមាន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តឧត្ដរមានជ័យ និង​ខេត្តបន្ទាយមានជ័យ​។



​សេចក្ដីប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​អគារសិក្សា​ទាំង​៤​នោះ គឺ​អនុវិទ្យាល័យ​ធ្លក​អណ្ដូង ក្រុង​សៀមរាប​, អនុវិទ្យាល័យ​គោក​ងូ​ន ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​, សាលាបឋមសិក្សា​ព្រះ​គន្លង និង​សាលាបឋមសិក្សា​អា​តោ ក្នុងស្រុក​ចុងកាល់ ខេត្តបន្ទាយមានជ័យ​, សាលាបឋមសិក្សា​ដំណាក់​កោះ និង​សាលាបឋមសិក្សា​ល្បើក​ស្វាយ ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ គម្រោង​សាងសង់​អាគារ​សិក្សា​នីមួយៗ ត្រូវ​ចំណាយ​ថវិកា​ប្រហាក់ប្រហែលគ្នា គឺ​ប្រមាណ​ជា​៩​ម៉ឺន​ដុល្លារ​។
​គួររម្លឹកថា ជំនួយ​គូ​សាណូ​ណិ​របស់​ជប៉ុន បានចាប់ផ្ដើម​អនុវត្ត​តាំងពី​ឆ្នាំ ១៩៩១​។ មកដល់ពេលនេះ ជប៉ុន​បានផ្ដល់​ថិ​វ​កា​ដល់​កម្ពុជា តាមរយៈ​គម្រោង​ខាងលើ ជាង​៥៨​លាន​ដុល្លារ​ហើយ ដើម្បី​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ និង​ស្ថាបនា​នៅតាម​មូលដ្ឋាន​នៃ​ប្រទេស​កម្ពុជា​ឡើងវិញ​។



​រីឯ​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្ដើម​ពី​ឆ្នាំ​២០០២ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​នៃ​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ក្នុងការ​ប្រឹងប្រែង​ជួយ​ដល់​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា ដែលមាន​ថវិកា​សរុប​ជាង ៣០​លាន​ដុល្លារ​។ ជំនួយ​ទាំងនេះ សម្រាប់​ទ្រទ្រង់​គម្រោង​ចំនួន​១០៥ ដោយ​ផ្ដោត​សំខាន់​លើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​៕










Tag:
 ជំនួយ​
  ជប៉ុន​-​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com