អាជីវករ​នៅ​ផ្សារ​ច្បារអំពៅ ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទៅ​ធនាគារ ពន្យា​ពេល​សង​ប្រាក់​
ជាតិ
វីដេអូ
អាជីវករ​នៅ​ផ្សារ​ច្បារអំពៅ ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទៅ​ធនាគារ ពន្យា​ពេល​សង​ប្រាក់​
16, Mar 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តូប​លក់ដូរ​ជាង​៦០០ ក្នុង​ផ្សារ​ច្បារអំពៅ ត្រូវបាន​បំផ្លាញ​ដោយ​អគ្គិភ័យ​។ អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​នេះ កើតឡើង​តាំងពី​យប់​ថ្ងៃទី​១៥ រហូតដល់​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ទើប​សមត្ថកិច្ច អាច​ពន្លត់​បាន​ទាំងស្រុង​។ បើតាម​សមត្ថកិច្ច អគ្គិភ័យ​នេះ មិនបាន​ឆាបឆេះ​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ និង​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។ តែ​យ៉ាងណា អាជីវករ​ដែល​រង​ការខូចខាត ដោយសារ​ករណី​អគ្គិភ័យ​នេះ ត្រូវបាន​បាត់បង់​ចំណូល និង​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​។ លោកស្រី ឡេង ច​ន្ធូ អាជីវករ​ម្នា​ក់នៅ​ផ្សារ​ច្បារអំពៅ ដែល​រង​ការខូចខាត​តូប​លក់ដូរ​ទាំងស្រុង ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទៅ​ធនាគារ ពន្យា​ពេល​សង​ប្រាក់​មួយរយៈ​សិន ដោយសារ​លោកស្រី ត្រូវ​បាត់បង់​ចំណូល និង​ខ្វះ​លទ្ធភាព​សង​ត្រឡប់​ទៅ​ធនាគារ​។​



​សូម​ទស្សនា​វីដេអូ នៃ​ទិដ្ឋភាព​ឆេះ​ផ្សារ​ច្បារអំពៅ​៖


 




Tag:
 អាជីវករ​
 ​ច្បារអំពៅ​
  អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com