ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ថា លោក ជុន ច័ន្ទបុត្រ ធ្លាប់រកជំនួយការពារខ្លួនពីលោក ហ៊ុន ម៉ាណែត
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយវាយប្រហារទៅលើលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ នៅក្នុងវេទិការជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១៦ មីនានេះ។ ថ្លែងចំពោះមុខពលរដ្ឋខ្មែរ៨០០នាក់ សម្ដេច ហ៊ុន សែន បាននិយាយថា លោក ជុន ច័ន្ទបុត្រ ធ្លាប់រកជំនួយពីលោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ កនិងលោក ហ៊ុន ម៉ាណែត កូនប្រុសសម្ដេច ដើម្បីសុំឲ្យមានអ្នកការពារខ្លួន កុំឲ្យចារកម្មអាមេរិកសម្លាប់ដូចលោក កែម ឡី ។
ប្រមុខរដ្ឋាភិបាល ប្រាប់ឲ្យលោក ជុន ច័ន្ទបុត្រ ចេញមកបកស្រាយពីការពិតផងដែរ បើសិនជាការលើកឡើងរបស់សម្ដេចមិនមែនជាការពិតនោះ។
សូមស្ដាប់សំឡេងនាយករដ្ឋមន្ត្រី៖
Tag:
ហ៊ុន សែន
ជុន ចាន់បុត្រ
© រក្សាសិទ្ធិដោយ thmeythmey.com