អត្ថបទពាណិជ្ជកម្ម
យើង​ជា​អ្នក​សន្សំសំចៃ​ខ្ពស់​
18, Mar 2018 , 2:47 pm        
រូបភាព
ដោយ:
នៅ​សាលា​អន្តរជាតិ​ហ្គ្រី​ន​អេប​ផល GAIS ការចាត់ចែង​គ្រប់គ្រង​យូរអង្វែង​នៃ​ការ​សន្សំសំចៃ​បាន​វិវត្តន៍ អត្ថន័យ​ជា​វិជ្ជមាន​ថា "​ការគ្រប់គ្រង​ដោយ​ប្រុងប្រយ័ត្ន​និង​ការទទួលខុសត្រូវ​" ។ គ្រប់មុខ​ជំនួញ​ទាំងអស់​សុទ្ធតែ​មានការ​ទទួលខុសត្រូវ​លើ​ការ​សន្សំសំចៃ​ខ្ពស់​។ ការទទួលខុសត្រូវ​លើ​ការ​សន្សំសំចៃ​ក្នុង GAIS មាន​អត្ថប្រយោជន៍​ជាច្រើន​។ ជារួម​វា​បាន​ជួយ​កាត់បន្ថយ​ការ ប្រើប្រាស់​ថាមពល ពេលវេលា និង​ការពារ​ធនធាន​របស់​សាលា​។ ឧទាហរណ៍​ការប្រើប្រាស់​អ៊ី​ម៉ែ​ល​និង​ឧបករណ៍​ចល័ត​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ក្រដាស​គឺជា​ទម្រង់​នៃ​ការ​សន្សំសំចៃ​ខ្ពស់​។​
 
​យើង​ជា​អ្នក​សន្សំសំចៃ​ខ្ពស់ គឺជា​គុណ​តម្លៃ​ស្នូល​មួយ​ដ៏​សំខាន់​របស់ GAIS ។ វា​មិន​មានន័យថា​យើង​គំ​រិះ​នោះទេ ផ្ទុយទៅវិញ​វា​បានបង្ហាញ​យ៉ាងច្បាស់​ថា​យើង​បាន​ប្រើប្រាស់​ធនធាន​របស់​យើង ប្រកបដោយ​គណនេយ្យភាព​តាមរបៀប​ដែលមាន​ប្រសិទ្ធភាព​និង​មាន​ប្រសិទ្ធ​ផល​ខ្ពស់​។ យើង​សន្សំសំចៃ​ទឹក និង​អគ្គីសនី ហើយ​មិន​ត្រឹមតែ​សន្សំសំចៃ​ធនធាន​នោះទេ តែ​ថែមទាំង​សន្សំសំចៃ ថាមពល​មនុស្ស និង ពេលវេលា ដែល​យើង​គ្រប់គ្រង​យ៉ាង​ប្រុងប្រយ័ត្ន​ផងដែរ​។ GAIS បាន​ប្តេជ្ញាចិត្ត ដើម្បី​ផ្តល់នូវ​គ្រឹះ​ដ៏​រឹងមាំ​ផ្នែក​អប់រំ និង​អារម្មណ៍ ដល់​សិស្ស​ទាំងអស់​ដើម្បី​ឲ្យ​ពួកគេ​អាច​ឈានដល់​សក្តានុពល​ពេញលេញ​របស់​ពួកគេ​។ យើង​រៀបចំ​សិស្ស​របស់​យើង​ឲ្យ​ទទួលបាន​ការអប់រំ​ល្អ មាន​ភាពជឿជាក់ ទំនុកចិត្ត​ខ្ពស់ និង​មាន​សមត្ថភាព​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ពួកគេ​និង​ដឹកនាំ​ខ្លួនឯង  គ្រួសារ សង្គម និង​ប្រទេស​របស់​ពួកគេ​។ ក្នុងការ​ឆ្លើយតប​ទៅនឹង​ស្តង់ដា​ទាំងនេះ សាលា GAIS បាន​ដើរតួ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​សិស្ស​និស្សិត​របស់ខ្លួន ដើម្បី​ឲ្យ​ពួកគេ​ចេះ​ទទួលខុសត្រូវ​លើ​ការ​សន្សំសំចៃ ចំពោះ​ការប្រើប្រាស់ ធនធាន ថាមពល និង ពេលវេលា នៅក្នុង​ទម្លាប់​ប្រចាំថ្ងៃ​របស់​ពួកគេ​។​
 



​បុគ្គលិក​របស់ GAIS គឺជា​អ្នក​ដែល​ធ្វើអោយ​ចក្ខុវិស័យ​របស់ខ្លួន ឲ្យ​ក្លាយទៅជា​ការពិត ហើយ​ធានា​ឲ្យ​ប្រាកដថា​យើង​កំពុង​ធ្វើ​វា​ប្រកប​ប្រសិទ្ធិភាព​ខ្ពស់​។ យើង​មិន​បង្ខិតបង្ខំ​ឲ្យ​និ​យោ​ជិ​ក​របស់​យើង​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ជាង​មុន ឬក៏​មាន​ប្រសិទ្ធិភាព​ជាង​មុន​ដោយ​ការបង្ខិតបង្ខំ​និ​យោ​ជិ​ក​ធ្វើការ​តាមរបៀប​ណាមួយ​អាច​បង្ក​ឲ្យ​មានការ​អន់ចិត្ត ភាពមិនស្មោះត្រង់ ការ​ទន់ជ្រាយ​ហួសហេតុ​ដែល​អាច​បណ្តាល​ឲ្យ​មាន ទម្លាប់​អាក្រក់ ការ​ខ្ជិលច្រអូស ឬ​ភាព​ធុញទ្រាន់​នោះទេ ប៉ុន្តែ​កត្តា​សន្សំសំចៃ​ខ្ពស់​នេះ បង្ហាញ​ពី​ភាព​សុចរិត​នៅ​ក្នុងការ​សន្សំសំចៃ​នៃ​ការប្រើប្រាស់​ធនធាន​នីមួយៗ​ប្រកបដោយ​ការទទួលខុសត្រូវ និង​កសាង​ទំនុកចិត្ត​ជាមួយ​សមាជិក​ម្នាក់ៗ​នៅក្នុង​ក្រុមការងារ​របស់​យើង​។ មុនពេល​វិធីសាស្ត្រ​នៃ​ការ​សន្សំសំចៃ​ខ្ពស់​របស់​យើង​អាចមាន​ប្រសិទ្ធិភាព វា​តម្រូវ​ឲ្យ​យើង​មាន​ភាពប្រាកដប្រជា​និង​ការទទួលខុសត្រូវ​ប្រក​ប​ដោយ​តម្លាភាព​ខ្ពស់​។ ក្នុង​ក្រុមការងារ​របស់​យើង​ដែល​សុទ្ធតែជា​បុគ្គល​មាន​ចំណង់​ចំណូលចិត្ត ភាពខ្លាំង ភាព​បន់​បែន និង​គំនិត​ក្នុងការ​អភិវឌ្ឍ​សាលា​អន្តរជាតិ​ហ្គ្រី​ន​អេប​ផល​រៀងៗ​ខ្លួន​។​
 


WE ARE STEWARDS
 
At Green Apple International School-GAIS, the long-established "management" sense of stewardship has evolved a positive meaning, “careful and responsible management.” All businesses engage in active stewardship. GAIS stewardship has a number of potential benefits. Collectively, it reduces energy, time usages and protects resources of the school properly. For example, using email and mobile devices to reduce paper consumption is a form of stewardship. 
 
We are steward is one of GAIS core values. It does not mean we are stingy. It absolutely indicates that we use our resources accountably in effective and productive ways.  We save water and electricity, not only resources we save, but also human energy and time which we manage very carefully. GAIS is determined to provide a solid educational and emotional foundation to all students so that they are be able to reach their full potentials. We prepare our students to be well-educated, confident, and capable of enhancing their standard of living and leading their own-self, family, society and country. In responding to the standard of school, the GAIS plays a good role model for students to be accountable for using all kinds of resources, energy and time in their daily routines. 
 


GAIS employees are the ones making their vision a reality and making sure we do it efficiently. We are not driving our employees to work harder or more efficiently by forcing employees to work a certain way can breed resentment, even disloyalty, while being too soft can lead to bad habits, laziness or boredom, instead, we apply a stewardship factor which shows integrity in a saving mode, uses each resource in responsible manner and builds trust with the individual members of our team. Before our stewardship approach can be effective, it must be consistent and accountable with transparency.  Our team is comprised of individuals with unique preferences, strengths, flexibilities and ideas of developing GAIS.
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com