ជាតិ
ពីនេះ ពីនោះ
«ជនអន្តោប្រវេសន៍» និង «អាណិកជន»
× បើអ្នករស់នៅតាមទីកន្លែងណាមួយដែលចូលមកតាំងទីលំនៅនៅប្រទេសណាមួយ ដើម្បីស្នាក់នៅទីនោះ ដោយឥតត្រឡប់មករស់នៅប្រទេសដើមវិញ នោះហៅថា «ជនអន្តោប្រវេសន៍»។ ជនជាតិចិនជា ជនអន្តោប្រវេសន៍ដែលមកស្នាក់នៅកម្ពុជា ដើម្បីប្រកបមុខរបររកស៊ី។ ចំណែក «អាណិកជន» សំដៅលើជនណាដែលមានបំណងចង់មករស់នៅ ដោយចូលជាសញ្ញាតិគេ ហើយមានមុខរបរ និងការងារនៅទីនោះ។
វយ្យោករណ៍ខ្មែរដោយ លោក ជៀប គន្ធា បានពន្យល់ពាក្យ «ជនអន្តោប្រវេសន៍» ជាជនដែលភៀសខ្លួន ដែលចាកចេញពីប្រទេសរបស់ខ្លួនមកតាំងលំនៅនៅប្រទេសដទៃ ដែលចាកចេញពីសញ្ជាតិខ្លួន ដើម្បីចូលជាសមាជិកនៃសញ្ជាតិរបស់គេ។
ចំពោះ ពាក្យ «អាណិកជន» មានន័យថា ជនដែលស្ថិតនៅក្នុងអំណាចគេ, ជនអ្នកនៅក្រោមអំណាចនៃបុគ្គលទដៃ និងជាជនដែលរស់នៅដោយពឹងផ្អែកលើមុខរបររកស៊ី ចិញ្ចឹមជីវិត ដោយខ្លួនឯង។ ឧទាហរណ៍៖ អាណិកជនជនជាតិបារាំងមករស់នៅប្រទេសកម្ពុជាយូរមកហើយ ចាប់តាំងពីទស្សវត្ស៨០មកម្ល៉េះ៕
© រក្សាសិទ្ធិដោយ thmeythmey.com