ម្ចាស់​តូប​ត្រូវ​ភ្លើង​ឆេះ​នៅ​ផ្សារ​ច្បារអំពៅ​សុំ​ឲ្យ​សម្តេច ហ៊ុន សែន ជួយ​
ជាតិ
ម្ចាស់​តូប​ត្រូវ​ភ្លើង​ឆេះ​នៅ​ផ្សារ​ច្បារអំពៅ​សុំ​ឲ្យ​សម្តេច ហ៊ុន សែន ជួយ​
18, Mar 2018 , 5:16 pm        
រូបភាព
​ក្រោយពី​បានស្នើ​ដល់​មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ឲ្យ​ជួយ​សាងសង់​ផ្សារ​ឡើងវិញ អាជីវករ ដែល​ត្រូវ​ភ្លើង​ឆេះ​តូប និង​សម្ភារ​ទាំងស្រុង​ក៏បាន​សុំ​អន្តរាគមន៍​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​សុំ​ដើមទុន​ខ្លះ​ដើម្បី​បើក​អាជីវកម្ម​បន្ត​។ ក្រុមអាជីវករ​ទាំងនោះ​បាន​អះអាងថា សម្ភារ​ទាំងនោះ​ត្រូវ​ខ្ចី​ដើមទុន​ពី​ធនាគារ ឬ​យក​ទំនិញ​ពី​ក្រុមហ៊ុន​មក​លក់ តែ​នៅពេល​ភ្លើង​ចេះ​បែបនេះ ពួកគាត់​មិនមាន​ប្រាក់​សម្រាប់​សង​ទៅ​ធនាគារ ឬ​ក្រុមហ៊ុន​វិញ​ភ្លាមៗ​នោះទេ ហើយ​ថែមទាំង​មិនមាន​ប្រាក់​ដើម្បី​យក​ទំនិញ​មក​លក់​ជាថ្មីទៀត​នោះដែរ​។​
​អាស្រ័យហេតុនេះ​ក្រុមអាជីវករ​ដែលជា​ម្ចាស់​តូប​ជាង​៣០០​តូប ក្នុងចំណោម​តូប​ឆេះ​ជាង​៦០០​តូប សុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ជួយ​ថវិកាដល់​ពួកគាត់ ដើម្បី​មាន​ប្រាក់​រកស៊ី ចិញ្ចឹម​កូន​ឡើងវិញ​។​

​សូម​ទស្សនាការ​អំពាវនាវរ​បស់​ក្រុមអាជីវករ​នៅ​ផ្សារ​ច្បារអំពៅ​ដូចតទៅ​៖
 
 
 

Tag:
 ​អគ្គិភ័យ​
 ​ភ្លើង​ឆេះ​ផ្សារ​ច្បារអំពៅ​
 ​លោកនាយក​រដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com