ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ផ្លែ​ត្នោត​យក្ស នឹង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ «​កំពង់ស្ពឺ​សង្ក្រាន្ត​»
18, Mar 2018 , 9:00 pm        
រូបភាព
កំពង់ស្ពឺ​៖ រដ្ឋបាលខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ នឹង​រៀបចំ​ព្រឹត្តិការណ៍ «​កំពង់ស្ពឺ​សង្ក្រាន្ត​» រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា​ខាងមុខនេះ នៅ​បរិវេណ​សួនច្បារ សម្ដេច​សង្ឃរាជ ជួន ណាត ក្រុង​ច្បារមន​។ ព្រឹត្តិការណ៍​នេះ នឹងមាន​កម្មវិធី​បែប​សាសនា វប្បធម៌ ការប្រគំ​តន្ត្រី និង​ការលេង​ល្បែង​ប្រជាប្រិយ​ជាដើម ពិសេស​ការតាំង​បង្ហាញ​ផ្លែ​ត្នោត​យក្ស​ផងដែរ​។ នេះ​បើតាម​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ​។​


«​កំពង់ស្ពឺ​សង្ក្រាន្ត​» ជា​ព្រឹត្តិការណ៍​មួយ ដែល​រៀបចំ​ដើម្បី​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ និង​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​នេះ បាន​ចូលរួម​កម្សាន្ត​ជាមួយ​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ និង​កម្មវិធី​ជាច្រើន​ទៀត​។ ព្រឹត្តិការណ៍​នេះ មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា​ខាងមុខនេះ នៅ​បរិវេណ​សួនច្បារ សម្ដេច​សង្ឃរាជ ជួន ណាត​។​
 
​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ និង​ជា​អភិបាលរង​ខេត្តកំពង់ស្ពឺ លោក សរ សុ​ពុ​ត្រា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ព្រឹត្តិការណ៍ «​កំពង់ស្ពឺ​សង្ក្រាន្ត​» នេះ នឹងមាន​កម្មវិធី​តាម​បែប​សាសនា រួមទាំង​ការកម្សាន្ត​ជាច្រើន និង​ការបង្ហាញ​នូវ​សិល្បៈ​បុរាណ និង សម័យ​ផងដែរ​។ លោក សរ សុ​ពុ​ត្រា បន្ថែមថា ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ការចួលរួម​ពី​យុវជន​តាម​ស្រុក​នានា ក្នុង​ខេត្តកំពង់ស្ពឺ ដើម្បី​សម្រួល​ដល់​អ្នកចូលរួម និង​បង្កើត​ភាពសប្បាយ​រីករាយ​ក្នុង​ព្រឹត្តិការណ៍​នេះ​។​
 
​លោក សរ សុ​ពុ​ត្រា បញ្ជាក់ថា ព្រឹត្តិការណ៍ «​កំពង់ស្ពឺ​សង្ក្រាន្ត​» ឆ្នាំនេះ នឹងមាន​ការតាំង​បង្ហាញ​នូវ​ផ្លែ​ត្នោត​យក្ស មាន​កម្ពស់ ២​ម៉ែត្រ​កន្លះ បង្ហាញ​ពី​អត្តសញ្ញាណ​ប្រទេស​កម្ពុជា និង​តំណាង​ឲ្យ​ខេត្តកំពង់ស្ពឺ ដែលមាន​ដើមត្នោត​ច្រើន​ផងដែរ​។ ប្រធាន ស​.​ស​.​យ​.​ក ខេត្តកំពង់ស្ពឺ​រូបនេះ សង្ឃឹមថា ឆ្នាំនេះ នឹងមាន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​ច្រើនជាង​ឆ្នាំមុនៗ​។​
 
​សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី ៣​ហើយ ដែល​រដ្ឋបាល​ខេត្តកំពង់ស្ពឺ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ រៀបចំ​ព្រឹត្តិការណ៍​នេះ​។ «​កំពង់ស្ពឺ​សង្ក្រាន្ត​» ឆ្នាំ​២០១៨​នេះ ក៏បាន​ត្រៀមកម្លាំង​ការពារ​សណ្ដាប់ធ្នាប់​ចំនួន ៣០០​នាក់​ផងដែរ ដើម្បី​សម្រួល​ដល់​អ្នកចូលរួម​។ នេះ​បើតាម​លោក សរ សុ​ពុ​ត្រា​៕
 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ចូលឆ្នាំ​ខ្មែរ​
  សង្ក្រាន្ត​
  កំពង់ស្ពឺ​
  សរ សុ​ពុ​ត្រា​
© រក្សាសិទ្ធិដោយ thmeythmey.com