អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ប្រគំ​តន្ត្រី​ZT (​ហ្សែ​ត​ធី​) របស់​ក្រុមហ៊ុន​គូ​បូ​តា បាន​មកដល់​ខេត្តព្រៃវែង​ហើយ​
19, Mar 2018 , 9:49 am        
រូបភាព
​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ពី​កម្មវិធី ការប្រគំតន្ត្រី​ZT(​ហ្សែ​ត​ធី​) ដើម្បី​សម្ពោធ ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT របស់​ក្រុមហ៊ុន​ស្យាម​គូ​បូ​តា ខ​ប​ភឺ​រ៉េ​សិន នៅ​ខេត្តកំពង់ធំ កាលពី​សប្តាហ៍​មុន​រួចមក​។ ពេលនេះ​បានមក​ដល់​ខេត្តព្រៃវែង​ហើយ ដោយ​ជួប​ជាមួយ​កម្មវិធី​ប្រគំ​តន្ត្រី​ ដែលមាន​ការចូលរួម​ពី​តារាចម្រៀង​មកពី​ផលិតកម្ម​ថោ​ន​ ដែលមាន​ដូចជា កញ្ញា មាស សុខ​សោភា​, លោក ម៉ៅ ហា​ជី​,​លោក ករុណា​ពេជ្រ​, កញ្ញា លី អី​វ៉ា​ធី​ណា​, លោក ហាក់ រីខ​ត​​ និង​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ទៀត ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ និង​ឈ្នះ​រង្វាន់​ជាច្រើន​ផង​ដែល ។​

​គួរ​បញ្ជាក់​ផង​ដែរថា កាលពី​ថ្ងៃទី​១៥ មីនា ២០១៨ ​នៅ​ទីធ្លា​អតីត​មន្ទី​ពេទ្យ​យោធា​ខេត្ត ហើយ​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផង​ដែលរ។ ​ម្យ៉ាងវិញទៀត​
​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT ស៊េរី​ថ្មី មាន ២ ប្រភេទ ​សម្រាប់​លោកអ្នក​ជ្រើសរើស​គឺ ZT ស្តង់ដារ មាន​ថាមពល​ចាប់ពី ១០ រហូតដល់ ១៥.៥​កម្លាំង​សេះ និង ZT Pro មាន​ថាមពល​ចាប់ពី ១០​រហូតដល់ ១៥.៥ កម្លាំង​សេះ ដែលមាន​រន្ធ​ដោត USB សម្រាប់​សាក​ថ្ម​ទូរសព្ទ និង​ភ្លើង​ស៊ីញ៉ូ​ឆ្វេង​ស្តាំ​។​



​ជាមួយនឹង​ប​ចេ្ច​ក​វិទ្យា​ផ្តាច់មុខ​របស់​គូ​បូ​តា “K-Tech” ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ថ្មី​នេះ​ មាន​កម្លាំង​កាន់តែខ្លាំង កាន់តែ​ធន់ និង​កាន់តែ​សន្សំសំចៃ​ប្រេង មាន​សមត្ថភាព​លើ​ការងារ​ធ្ងន់ៗ អាចធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ​ឆ្ងាយ និង បូមទឹក​បាន​យ៉ាង​ពេញកម្លាំង​។  ការវិវត្ត​ន៏ និង បច្ចេកវិទ្យា​ថ្មី​នៃ​គ្រឿងយន្ត​កសិកម្ម បាន​ក្លាយជា​កត្តា​ដ៏​សំខាន់ ​ដែល​នឹង​ជួយ​ប្រជាកសិករ ​ទទួលបាន​ប្រសិទ្ធភាព និង​ភាពងាយស្រួល​ក្នុង​ការធ្វើការងារ​ជា​អតិបរមា​។  គូ​បូ​តា​ បានធ្វើអោយ​ប្រសើរ ​នូវ​ការ​រចនា​រូបរាង ដែល​កាន់តែ​រលើបរលោង និង​កាន់តែ​ទំនើប ​ជាមួយនឹង​គម្របកោង Pop up ថ្មី​ នៅលើ​ស៊ីទែន​ប្រេងម៉ាស៊ូត​ ត្រូវបាន​រចនា​ឡើង ដ៏​ល្អឥតខ្ចោះ​ ដែល​ជួយ​ការពារ​ធូលី​, ភក់ ហើយ​កាន់តែ​ងាយស្រួល​ប្រើ​មួយកម្រិត​ទៀត​។ ក្រុមហ៊ុន ​ក៏បាន​ដំឡើង​អំពូល​ភ្លើង​មុខ ប្រភេទ LED ដែល​ធ្វើអោយ​កាន់​តែមាន​សុវត្ថិភាព​ សម្រាប់​ការងារ​ពេលយប់​។ ជាងនេះទៅទៀត ដើម្បី​ផ្តល់នូវ​រចនាបថ​ជីវិត​ទំនើប និង​ពង្រឹង​ភាពងាយស្រួល ក្រុមហ៊ុន​ក៏បាន​ដំឡើង​រន្ធ USB សំរាប់​ប្រើប្រាស់​ឧ​បករ​ណ៏​អេ​ឡិច​ត្រូ​និ​ក និង កន្លែង​ត្រួតពិនិត្យ​ម៉ា​ស៊ូ​ត​នៅក្នុង​ធុង​ប្រេង​ ដែល​អាចអោយ​អ្នកប្រើប្រាស់ ​ពិនិត្យមើល​កម្រិត​ប្រេង​ ដោយ​មិនចាំបាច់​បើកគម្រប​ប្រេង​មើល​។​

​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ថ្មី​នេះ ​មាន​លក់​នៅលើ​ទីផ្សារ​ហើយ ដោយមាន​ការធានា​រយៈ​ពេល​៣​ឆ្នាំ​ សម្រាប់​សេវាកម្ម​ក្រោយ​ការលក់​។ ព័​ត៍​មានប​នែ្ថ​ម​ពី​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT សូម​ទាក់ទង​ភ្នាក់ងារចែកចាយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត និង​គោយន្ត​ដើរ​តាម ត្រា​ឆាង ដែល​នៅ​ជិត​លោកអ្នក ឫ ទូរស័ព្ទ​ទៅកាន់​ផែ្ន​ក​សេវាកម្ម​បន្ទាន់​គូ​បូ​តា​លេខ 1800-20-1747 (​ឥតគិតថ្លៃ​)​។​



















​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT ស៊េរី​ថ្មី ខ្លាំង​ពេញកម្លាំង​!
​គូ​បូ​តា ធ្វើ​ឲ្យ​ការងារ​កសិកម្ម​ប្រើ​សើរ​ឡើង​!​


(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com